កំពង់ឆ្នាំង៖ អនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង១ រំលងអធ្រាតុឈានចូលថ្ងៃទី១១ ខែតុលាឆ្នាំ២០២១ កម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរ:សេនីយ៍ទោ សោម.វណ្ណ: សហការជាមួយកម្លាំងកងអន្តរាគមន៍ និង កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ចុះបង្រ្កាបករណីរក្សាទុក សមគំនិត ជួញដូរ និង ប្រើប្រាស់មិនរាងចាល ដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចផ្លូវកៅស៊ូមុខសាលាកាណាន ស្ថិតក្នុងភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុង.ខេត្តកំពង់ឆ្នាំង។លោកហ៊ុល វាសនា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្សយ័ចំនួន ៥នាក់។ ក្នុងនោះ១ ,ឈ្មោះ បុិញ បូរ៉ុន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុង.ខេត្តកំពង់ឆ្នាំង។ ២.ឈ្មោះសុឹម សោភណ្ឌ័ ភេទប្រុស អាយុ៣៨ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុង/ខេត្តកំពង់ឆ្នាំង។ ៣.ឈ្មោះ ញ៉ែម ទ្រុយ ភេទប្រុសអាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ៤.ឈ្មោះ តាន់ រតនា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ៥.ឈ្មោះម៉ូ.ភ័ក្រ្តា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិកំពង់អុស សង្កាត់ផ្សារឆ្នាំង ក្រុង.ខេត្តកំពង់ឆ្នាំង។
លោកហ៊ុល វាសនា បានឲ្យដឹងថា ក្នុងពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ច ដកហូតវត្ថុតាង ថ្នាំញៀនចំនួន៣កញ្ចប់ទូរសព្ឌ័ ចំនួន៣គ្រឿង ម៉ូតូចំនួន២គ្រឿង និងសម្ភារ:ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត ៕