អ្នក​ឆ្លងកូវីដ-១៩ បំប្លែង​ថ្មីប្រភេទដែ​ល​តា នៅកម្ពុជា​កើន​ដល់​ជិត​២ពាន់​នាក់

  • គិតចាប់​ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី៣០ខែសីហា អ្នកឆ្ល​ងវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទ​ដែលតា នៅ​កម្ពុជា​បាន​​កើនដល់ជិត២ពាន់នាក់ហើយ ដោយភាគច្រើនរកឃើញនៅ រាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ ខេត្ត​ឧត្តរ​​មានជ័យ និងខេត្តសៀមរាប។ នេះបើយោងសេចក្តីជូនព័ត៌មាន​ពីបច្ចុប្បន្នភាព​នៃការរកឃើញ​វីរុស​កូវីដ-​១៩ ​បំប្លែងថ្មីប្រភេទដែលតា របស់ក្រសួ​ងសុ​ខាភិបាល​នៅថ្ងៃទី៣១ ខែសីហានេះ។
    សេចក្តីជូនព័ត៌មានដដែល បានបង្ហាញទៀតថា ក្នុងរយៈពេល២ថ្ងៃចុងក្រោយនេះ ពោលគឺ​នៅថ្ងៃទី​២៩​និងទី​៣០ ខែ​សីហា កម្ពុជាបានរកឃើញករណីឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទដែលតា ចំនួន១៦៤នាក់ ដែល​បាន​រកឃើញ​នៅ រាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តព្រះសីហនុ។
    គួរបញ្ជាក់ថា អ្នកមានវិជ្ជមានវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទដែលតា ជិត២ពាន់នាក់នៅប្រទេសកម្ពុជា គឺ​មាន​​ជាអ្នកដំណើរមកពីបរទេសតាមជើងហោះហើរ ពលករខ្មែរត្រលប់ពីប្រទេសថៃ ពីប្រទេសវៀតណាម ប្រជាជនអ្នកភូមិនៅក្នុងសហគមន៍ ក្រុមហ៊ុនឯកជន បុគ្គលិកសុខាភិបាល អាជីវករ មន្ត្រីរាជការ យោធា ពិរុទ្ធ​ជន អ្នកបកប្រែភាសា ជនជាតិបរទេស បុគ្គលិករោងចក្រកាត់ដេរ បុគ្គលិកធនាគារ ដូនជីនៅវត្ត និង សិស្ស​ជាដើម។ ជាមួយគ្នានេះ ក៏មានរាជធានី-ខេត្តចំនួន២៣ បានរកឃើញករណីមានឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី​លើក​លែងតែ២ខេត្តប៉ុណ្ណោះ គឺ ខេត្តកែប និងខេត្តក្រចេះ នៅមិនទាន់រកឃើញនៅឡើយ។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង