ក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែសីហានេះ បាន ប្រកាសជូនដំណឹងដាក់ខេត្តចំនួន១៥ ជាភូមិសាស្រ្ត អនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សា គម្លាត សុវត្ថិភាព។
ខេត្តទាំង ១៥ មាន ខេត្តពោធិ៍សាត់ បាត់ដំបង មណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង កំពត កែប កំពង់ធំ ព្រះវិហារ ប៉ៃលិន កោះកុង កំពង់ឆ្នាំង ត្បូងឃ្មុំ និង ខេត្ត ឧត្តរមានជ័យ៕











