ក្រុង​ ស្រុក​ចំ​នួន​៥​បន្ថែម​ នៅ​កំ​ពង់​ឆ្នាំង​ នឹង​បើក​ចាក់​វ៉ាក់​សាំង​បង្ការ​ជំ​ងឺ​កូ​វីដ​-១៩​ នៅ​ថ្ងៃ​ទី​១២​ កក្កដា​ ស្អែក​នេះ​

  • កំពង់ឆ្នាំង៖ ក្រុង ស្រុកចំនួន៥ នៅក្នុងខេត្តកំពង់ឆ្នាំង រួមមានក្រុងកំពង់ឆ្នាំង ស្រុកបរិបូណ៌ ស្រុកជលគីរី ស្រុកកំពង់លែង និងស្រុកទឹកផុស នឹងចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅថ្ងៃទី១២ ខែកក្កដាស្អែកនេះ ។ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ប្រាប់សារព័ត៌មានMYFM នៅរសៀលថ្ងៃទី១១ ខែកក្កដា នេះ។

    គួររម្លឹកថា កាលពីថ្ងៃទី២៩ ខែមិថុនា ស្រុកចំនួន៣ រួមមាន ស្រុកសាមគ្គីមានជ័យ ស្រុកកំពង់ត្រឡាច និង ស្រុករលាប្អៀរ បានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់ដូសទី១ និងគ្រោងចាប់ដំណើរការដូសទី២ ចាប់ពីថ្ងៃទី ១៥ ខែកក្កដា ខាងមុខនេះ។

    គួរបញ្ជាក់ថា មកដល់ពេលនេះកម្ពុជា បានវ៉ាក់សាំង ប្រមាណ១៧លានដូសហើយ ដែលជាប្រភេទ វ៉ាក់សាំងស៊ីណូហ្វាម វ៉ាក់សាំងអាស្ត្រាហ្សេនីកា និង វ៉ាក់សាំងស៊ីណូវ៉ាក់។ កម្ពុជា ក៏បានចាត់ទុកវ៉ាក់សាំង គឺជាឧបករណ៍យុទ្ធសាស្ត្រមួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដូចជាការពារសុខភាពរបស់ប្រជាពលរដ្ឋពីជំងឺកូវីដ១៩៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង