សម្ដេច​ក្រ​ឡា​ហោម​ ស​ ខេង​ ជម្រុញ​ឱ្យ​អា​​ជ្ញា​ធរ​ខេត្ត​កំ​ពង់​ឆ្នាំង​ បង្កើន​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​​បង្រ្កាប​បទ​ល្មើស​គ្រឿង​ញៀន​

  • កំពង់ឆ្នាំង ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានណែនាំនិងជម្រុញឲ្យអាជ្ញាធរមូលដ្ឋាន និង អ្នកពាក់ព័ន្ធមួយចំនួនត្រូវតែរួមគ្នា បន្ដបង្ក្រាបនិងទប់ស្កាត់បទល្មើគ្រឿងញៀនគ្រប់ប្រភេទឲ្យទាន់ពេលវេលានិងមានប្រសិទ្ធភាព ។

    សម្តេចក្រឡាហោមស ខេង បានមានប្រសាសន៍ណែនាំនិងជម្រុញដល់មន្ត្រីអាជ្ញាធរ និង សមត្ថកិច្ចពាក់ព័ន្ធបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំងអភិបាល និង អភិបាលរង នៃគណអភិបាលខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ។

     

    សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍បញ្ជាក់ទៀតថា បញ្ហាគ្រឿងញៀនមិនមែនជារឿងតែម្នាក់ឬបុគ្គលណាមួយនោះទេ តែជាកិច្ចការរួមដែលយើងត្រូវរួមគ្នាធ្វើរួមគ្នាទទួលខុសត្រូវ ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបឲ្យបាន ។ ព្រោះថា ប្រសិនបើយើងជាអាជ្ញាធរ សមត្ថកិច្ច ពុំបានខ្វាយខ្វល់អំពីបញ្ហានេះ នោះវានឹងធ្វើឱ្យសង្គមជាតិទាំងមូល ពោរពេញដោយអសន្តិសុខ ដែលធ្វើឱ្យប៉ះពាល់ដល់ការ
    រស់នៅរបស់ប្រជាពលរដ្ឋ ។

     

    ដូចនេះមន្ត្រីអាជ្ញាធរមូលដ្ឋាន ត្រូវបន្ដពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីបន្ដទប់ស្កាត់បញ្ហាគ្រឿងញៀននៅតាមមូលដ្ឋាន ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីឲ្យភូមិ-ឃុំ គ្មានគ្រឿងញៀន។

    សម្តេចបានមានប្រសាសន៍បញ្ជាក់ទៀតថា ក្រៅពីប្រតិបត្តិការបង្រ្កាប មន្ត្រីអាជ្ញាធរ ត្រូវជំរុញបំផុសចលនាអប់រំមហាជនដើម្បីចូលរួមបង្ការ ទប់ស្កាត់បទល្មើសគ្រឿងញៀនគ្រប់ប្រភេទជាពិសេស អនុវត្តឲ្យបានទូលំទូលាយនូវខ្លឹមសារទិសស្លោក «បីកុំ-មួយរាយការណ៍» ៖ បីកុំ មានន័យថា កុំពាក់ព័ន្ធ, កុំអន្ដរាគមន៍, កុំលើកលែង។ ចំណែក មួយរាយការណ៍ មានន័យថា ផ្ដល់ព័ត៌មានដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃ ផលិត និង ទីតាំងស្ដុកទុកគ្រឿងញៀន៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង