បុរស​ម្នាក់​ជិះ​ម៉ូ​តូ​បុក​ជា​មួយ​រទេះ​ក្រ​បី​ រង​របួស​ធ្ងន់​ត្រូវ​បាន​បញ្ជូន​មក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​ខេត្ដ​កំ​ពង់​ឆ្នាំង​

  • កំពង់ឆ្នាំង៖ បុរសម្នាក់ជិះម៉ូតូ បុកជាមួយរទេះក្របី នៅចំណុច ភូមិជ្រលង ឃុំដារ ស្រុកកំពង់លែង បណ្តាលអោយរងរបួសធ្ងន់ត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីពេទ្យខេត្ដកំពង់ឆ្នាំង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០ នាទីយប់នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ។

    សមត្ថកិច្ច បានអោយដឹងថា ជនរងគ្រោះមានឈ្មោះ ខុម សារ៉ា ភេទប្រុសអាយុ ២៥ឆ្នាំ រស់នៅភូមិជ្រលង ឃុំដារ ស្រុកកំពង់លែង បានជិះម៉ូតូមួយគ្រឿងម៉ាកវេវ(wave)ពណ៍ខ្មៅ គ្នានផ្លាកលេខ បើកបរពីទិសខាងជើងទៅទិសខាងត្បូង បានបុកចំរទេះបរដោយក្របីរបស់ឈ្មោះ សង់ ធន ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ក្នុងដំណើរស្របទិសគ្នា ចំពីក្រោយ ប៉ះចំប្រែករទេះខាងឆ្វេងបណ្ដាលអោយធ្លាយចំភ្លៅខាងឆ្វេងរងរបួសធ្ងន់ បន្ទាប់មកក្រុមគ្រួសារ ក៏បានយកជនរងគ្រោះទៅព្យាបាលនៅមន្ទីពេទ្យខេត្ដតែម្តង។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង