វ៉ាក់​​សាំង​​កូវីដ-១៩ស៊ី​ណូវ៉ាក់​(Sinovac)ចំនួន​១លាន​ដូស​បាន​មក​ដល់​​កម្ពុជា​ទៀត​ហើយ​​

  • ​នៅព្រឹកថ្ងៃអាទិត្យ ទី២៣ ខែឧសភាឆ្នាំ២០២១នេះ វ៉ាក់សាំង ស៊ីណូវ៉ាក់(Sinovac) របស់ក្រុមហ៊ុនចិនចំនួន ១លានដូសបានដឹកមកដល់​ប្រទេសកម្ពុជាយើងហើយ ។នេះគឺជាវ៉ាក់សាំងលើកទី៥ហើយដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់ខណៈជើង​ទី​​​១​មានចំនួន១.៥លានដូសត្រូវបានដឹកមកដល់កម្ពុជាកាលពីថ្ងៃទី ២៦ ខែមីនា , ជើងទី២មានចំនួន៥០ម៉ឺនដូសដឹកមកដល់ កម្ពុជា​នៅថ្ងៃទី១៧ខែមេសានិងជើងទី៣មានចំនួន៥០ម៉ឺនដូសដឹកមកដល់កម្ពុជាថ្ងៃទី ១១ខែឧសភានិងជើងទី៤មានចំនួន៥០ម៉ឺនដូស​​​​​​ដឹកមកដល់ថ្ងៃទី១៦ខែឧសភា ។

    វ៉ាក់សាំងកូវីដ-១៩គឺជាផ្នែកមួយដ៏សំខាន់បន្ថែមទៀតក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩និងជួយការពារសុខភាពរបស់ ​​​​មនុស្សពីការវាយប្រហារដោយជំងឺកូវីដ-១៩ ។ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿនតាមដែល​​​​​​​​​អាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន ។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំងហើយបាននាំមកដល់នូវវ៉ាក់សាំង ​​​​​​​​ជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ វ៉ាក់សាំងកូវីដ-១៩ ដែលកំពុងទទួលបានហើយកំពុងដំណើរការជូនប្រជាពលរដ្ឋ នេះគឺភាគច្រើនបំផុតជារបស់ប្រទេសចិនហើយវត្តមានវ៉ាក់សាំងរបស់ចិនលើទឹកដីកម្ពុជាបានកើតមានក្រោមចំណងទំនាក់ទំនង ​​ល្អនិងស្អិតល្មួតរវាងកម្ពុជានិងចិត្តហើយជាស្មារតីរួមគ្នាដ៏មុតមាំមួយរវាងប្រទេសទាំងពីរក្នុងការយកឈ្នះលើជំងឺកូវីដ-១៩ ។

    កម្ពុជាបានចាប់ផ្តើមចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅថ្ងៃទី ១០ខែកុម្ភៈហើយមកដល់ពេលនេះ ប្រជាពលរដ្ឋជាង២លាននាក់ហើយ បានចាក់វ៉ាក់សាំង ។ កម្ពុជានឹងស្វះស្វែងរកវ៉ាក់សាំងឱ្យបានរហូតដល់ទៅជាង២០លានដូសចាក់ជូនប្រជាពលរដ្ឋឱ្យបានជាង១០លាន​​នាក់ដើម្បីបង្កើតភាពសាំនិងអោយទទួលបានជោគជ័យក្នុងបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច បានប្រសើរឡើងវិញនាពេលខាង មុខ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង