រថ​យន្ត​បុក​ជា​មួយ​ម៉ូ​តូ​នៅ​ស្រុក​កំ​ពង់​ត្រ​ឡាច​បណ្ដាល​អោយ​លោក​តា​អា​យុ​៨០​ឆ្នាំម្នាក់​​ របួស​​ធ្ងន់​​

  • កំពង់ឆ្នាំង៖ គ្រោះថ្នាក់ចរាចរណ៍រវារថយន្ត HYUNDAILIBERO ម៉ូតូម៉ាកហុងដាគុបចង្គៀងមូល បណ្ដាលអោយលោកតា អាយុ៨០ ម្នាក់ របួសធ្ងន់។ ហេតុការណ៍បានកើតឡើងនៅចំណុចផ្លូវបំបែកជាបី លើផ្លូវក្រាលគ្រួសក្រហម ភូមិត្រពាំងភ្នៅ ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោង៩ និង២០នាទី ថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ២០២១។

    សមត្ថកិច្ច បានអោយដឹងថា រថយន្តHYUNDAILIBERO ពណ៌ខៀវចាស់ ពាក់ផ្លាកលេខ ពោធិ៍សាត់ 2A – 9027 អ្នកបើកបរឈ្មោះ ភោគ វីន ភេទប្រុស អាយុ៣៨ ឆ្នាំជនជាតិខ្មែរ រស់នៅ ភូមិពេជ្របាន ឃុំលាជ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ (ឃាត់ខ្លួន)បើកបរពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើង ក្នុងល្បឿនលឿន ពេលមកដល់ចំណុចខាងលើក៏បានបុកនឹងម៉ូតូម៉ាកហុងដាគុបចង្គៀងមូល ពណ៍ ខៀវពាក់ផ្លាកលេខ ក -1940 ក ឆ1 អ្នកបើកបរឈ្មោះ កឹម ឈឹង ភេទប្រុស អាយុ ៨០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រពាំងភ្នៅ ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលបើកបរពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើងក្នុងដំណើរស្របទិសគ្នា ។

    សមត្ថកិច្ច បានអោយដឹងទៀតថា ក្នុងករណីគ្រោះថ្នាក់ខាងលើបណ្ដាលអោយរបួសធ្ងន់លោកតាអាយុ៨០ម្នាក់ ខូចម៉ូតូមួយគ្រឿងស្រាល និងខូចរថយន្តមួយគ្រឿងស្រាល។ វត្ថុតាង និង អ្នកបើកបររថយន្ត ត្រូវបាននាំយកមកអធិការរដ្ឋាននគរបាលស្រុកកំពង់ត្រឡាច កសាងសំណុំរឿងតាមនីតិវិធី។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង