រដ្ឋ​បាល​ខេត្ត​កំ​ពង់ឆ្នាំង​ ជូន​ដំ​ណឹង​ពី​កា​រ​ស្លាប់​របស់​អ្នក​ជំ​ងឺ​ម្នាក់​បន្ថែម​ទៀត​ ដោយ​សារ​ជំ​ងឺ​កូ​វីដ​១៩​

  • កំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងពីស្លាប់បុរសជនជាតិខ្មែរម្នាក់ ឈ្មោះឃៀម សយ អាយុ៦៨ឆ្នាំ រស់នៅភូមិតាមលលើ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បានចូលមកមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ដោយមានអាការៈហត់ដង្ហក់ ក្អកស្ងួត និង ក្តៅខ្លួនខ្លាំង តាមរយះរថយន្តគិលានសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច នៅវេលាម៉ោង៧និង៥៧នាទីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ។

    ក្រោយធ្វើតេស្តរហ័សទទួលបានលទ្ធផលវិជ្ជមានកូវិដ.១៩ ក្រុមគ្រូពេទ្យបានបញ្ជូនអ្នកជំងឺទៅបន្ទប់សង្គ្រោះបន្ទាន់ នៅអគារកូវិដ.១៩ នៃមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ។ ដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរខ្លាំង ទោះបីក្រុមគ្រូពេទ្យបានព្យាយាមសង្គ្រោះព្យាបាលតាមបច្ចេកទេសយ៉ាងណាក៏ដោយ អ្នកជំងឺបានមរណភាព នៅវេលាម៉ោង១៧ និង១៩នាទីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ។

    តាមការសន្និដ្ឋាន របស់គ្រូពេទ្យអ្នកជំងឺឈ្មោះ​ ឃៀម សយ ភេទប្រុស អាយុ៦៨ឆ្នាំ ជនជាតិខ្មែរ បានមរណភាព ដោយសារជំងឺរលាក សួតធ្ងន់ធ្ងរ បណ្តាលមកពីជំងឺកូវីដ-១៩ និង មានជំងឺបេះដូងរាំរ៉ៃ ។

    រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏ចូលរួមចំណែកសោកស្ដាយជាពន់ពេក និង សូមចូលរួមមរណទុក្ខយ៉ាងក្រៀមកំ្រ ជាទីបំផុតជាមួយក្រុមគ្រួសារសពនិងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមចំណែកក្នុងការទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ ទាំងអស់គ្នា ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង