ឯក​ឧត្ដម ឈួរ ច័ន្ទ​ឌឿន ចុះ​ពិនិត្យ​ការ​រៀបចំ​តម្លើង​ភ្លើង​បំភ្លឺសាធារ​ណៈ នៅ​ផ្លូវ​លេខ​១៥

  • កំពង់ឆ្នាំង៖  ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាល​ខេត្តកំពង់​ឆ្នាំង រួមដំណើរដោយលោក អ៊ុក រស់ ប្រធាន​មន្ទីររ៉ែ និងថាម​ពល លោក ម៉ុន វុត្ថា នាយក​​ទីចាត់​ការហិរញ្ញវត្ថុសាលាខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ កាលពីល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ បានចុះពិនិត្យការរៀបចំតម្លើងភ្លើងបំភ្លឺសាធារណៈ នៅ​​ផ្លូវ​​លេខ​​១៥។
    ការរៀបចំតម្លើងភ្លើងបំភ្លឺនោះគឺតភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ឆ្ពោះទៅផ្លូវលេខ៥៣ ក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្ត​កំពង់​​ឆ្នាំង។
    ឯកឧត្ដម​អភិបាល​ខេត្ត បានណែនាំឱ្យ​ជំនាញពាក់​ព័ន្ធដែល​ទទួលខុសត្រូវ ត្រូវសិក្សា​និងយក​ចិត្តទុកដាក់ ដើម្បីសម្រេចតាមផែនការ ដើម្បីលើកកម្ពស់​សោភ័ណ​​ភាព​ក្នុងក្រុងឱ្យកាន់តែល្អប្រសើរថែមទៀត ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង