កំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ នូវភោជនីយដ្ឋាន សុខ សាន្ត និង បរិវេនចំណតរថយន្តក្រុងកំពង់ឆ្នាំង ក្នុងភូមិសាស្ត្រ ភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងចាប់ពីថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០២១ តទៅ ។

រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមឲ្យម្ចាស់ភោជនីយដ្ឋាន ម្ចាស់តូបលក់ដូរ និង ប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន ផ្សព្វផ្សាយនិងចូលរួមអនុវត្តវិធានការ ការពារ របស់ក្រសួងសុខាភិបាល គឺ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន ។
គួរបញ្ជាក់ថា ភោជនីយដ្ឋានសុខ សាន្ត និង បរិវេនចំណតរថយន្តក្រុងកំពង់ឆ្នាំង ក្នុងភូមិសាស្ត្រភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ត្រូវបានអាជ្ញាធរខេត្តកំពង់ឆ្នាំង សម្រេចបិទជាបណ្តោះអាសន្ន កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ក្រោយពីរកឃើញ អ្នកវិជ្ជមានកូវិដ.១៩ ធ្លាប់ចេញចូលទីតាំងខាងលើ ។ ក្នុងគោលបំណង ដើម្បីទប់ស្កាត់កុំឲ្យមានការឆ្លងរាលដាល នៃជំងឺកូវិដ .១៩ ៕
