កំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបន្តរកឃើញមនុស្សចំនួន១០នាក់ បន្ថែមទៀតឆ្លងជំងឺកូវីដ១៩ ។
អ្នកវិជ្ជមានកូវិដ.១៩ ខាងលើជាអាជីវករ មន្ត្រីរាជការ កុមារនិង កម្មកររោងចក្រ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង នៅមន្ទីរពេទ្យបង្អែកបរិបូរណ៍ នៅមណ្ឌលព្យាបាលវិទ្យាល័យហ៊ុនសែន កំពង់ត្រឡាចនិងនៅមណ្ឌលព្យាបាលវិទ្យាល័យ តេជោហ៊ុន សែន ទឹកហូត ក្នុងស្រុករលាប្អៀរ ។
សូមជម្រាបថា រហូតមកដល់ពេលនេះ ខេត្តកំពង់ឆ្នាំង មានអ្នកឆ្លងជំងឺកូវីដ.១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈចំនួន ៤៩៦នាក់ ស្រីចំនួន៣៧៣នាក់,ព្យាបាលជាសះស្បើយចំនួន៣៤៥នាក់ , ស្រីចំនួន២៦២នាក់ , ស្លាប់ចំនួន៧នាក់ស្រី៤នាក់ និង កំពុងសម្រាកព្យាបាល ចំនួន១៤៤នាក់ ស្រីចំនួន១០៧នាក់ ៕











