រយៈ​ពេល​៦​ខែ​ក្នុង​ឆ្នាំ​២០​២១​ ទិន្ន​ផល​វា​រី​វប្ប​កម្ម​រួម​របស់​ខេត្ត​កំ​ពង់​ឆ្នាំង​មាន​ប្រ​មាណ​ជាង​១​ម៉ឺន​តោន​​

  • កំពង់ឆ្នាំង៖ យោងតាមរបាយការណ៍របស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា រយៈពេល៦ខែក្នុងឆ្នាំ២០២១ ទិន្នផលវារីវប្បកម្មរួមរបស់ខេត្តកំពង់ឆ្នាំង មានប្រមាណជា ១ម៉ឺន៥រយតោន ។ ក្នុងនោះស្រះដំណើរការមានចំនួន ៦៣១ ស្រះ ទទួលបានផលត្រី ៣២០០ តោន និងមានបែសរុបរួមមាន ៧៤០បែ បានផលត្រី ៧៣០០តោន។

    របាយការណ៍ដដែល បានបង្ហាញថា ក្នុងឆ្នាំ២០២០កន្លងទៅមានការចិញ្ចឹម និងនាំចេញត្រីខ្យាទៅសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យឡាវ បានជាង ២៥០តោន និងក្នុងឆ្នាំ២០២១ នេះបានប្រមាណជា ១៨០ តោនផងដែរ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង