កំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានប្រកាសបញ្ចប់ការបិទខ្ទប់ និង អនុញ្ញាតឲ្យបើកដំណើរការឡើងវិញ រោងចក្រហឺរ៉ាយហ្សិន អៅដរ ខេមបូឌា ស្ថិតក្នុងភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ តទៅ ។
ស្របគ្នាជាមួយនឹងការបើកដំណើរការឡើងវិញនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានណែនាំឲ្យ ម្ចាស់រោងចក្រ កម្មករកម្មការនីទាំងអស់ បន្តចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន ផ្សព្វផ្សាយ និងចូលរួមអនុវត្តវិធានការ ការពារ របស់ក្រសួងសុខាភិបាល គឺ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួន ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានសម្រេចបិទជាបណ្តោះ អាសន្ន រោងចក្រ ហឹរ៉ាយហ្សិន អៅដរ ខេម បូឌា (HORIZON OUTDOOR CAMBODIA CO.,LTD) ស្ថិតក្នុង ភូមិផ្សារ ត្រាច ឃុំលង្វែក ស្រុក កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង រយពេល២សប្តាហ៍។
ការបិទជាបណ្តោះអាសន្នរោងចក្រនេះ គឺដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ “សហគមន៍ ២០កុម្ភៈ បន្ទាប់ពីបានរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ ក្នុងជួរបុគ្គលិក និង កម្មករក្នុងរោងចក្រនេះ ៕











