កំពង់ឆ្នាំង ៖ ឯកឧត្តម ម៉ម ឈឿម ទីប្រឹក្សាក្រសួងព័ត៌មាននិងជាប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ បានចាត់ឲ្យលោកស្រី កែវសេង សុចិន្តា អនុប្រធានការិយាល័យវទ្យុ ចុះសួសុខទុក្ខ និង នាំយកថវិកា ជូនដល់លោកស្រីស៊ែម ពិសី មន្ត្រីជាប់កិច្ចសន្យា ដែលបានបាត់បង់កូនប្រុសជាទីស្រលាញ់បន្ទាប់ពីសម្រាលមិនគ្រប់ខែ ព្រោះតែបញ្ហាសុខភាព នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។
នៅក្នុងឱកាសនោះលោកស្រីកែវសេង សុចិន្តា បានពាំនាំការផ្តាំផ្ញើនូវការរំលែកទុក្ខពីសំណាក់ ឯកឧត្តមប្រធានមន្ទីរ និងថ្នាក់
ដឹកនាំទាំងអស់ ដែលតែងតែគិតគូរពីសុខទុក្ខរបស់មន្ត្រីក្រោមឧវាទ ជាក់ស្តែងដូចពេលនេះ ដែលមន្ត្រីមន្ទីរម្នាក់បានសម្រាលបុត្រមិនគ្រប់ខែ ហើយត្រូវបាត់បង់កូនប្រុសរបស់ខ្លួនគួរអោយសោកស្តាយពន់ពេក ។
ទោះបីបែបនេះក៏ដោយលោកស្រីបានផ្តល់ជាកម្លាំងចិត្តដល់ប្អូនស្រី ស៊ែម ពិសីដែលជួបបញ្ហានេះ សូមអោយគិតគូរថែទាំសុខភាពនិងជូនពរអោយបានជាសះស្បើយឆាប់ៗ និងបន្តការពារខ្លួន ចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដោយអនុវត្តតាមវិធានការ ៣ការពារ និង ៣កុំ របស់ក្រសួងសុខាភិបាល ៕











