អ​ភិ​បាល​រង​ខេត្ត​កំ​ពង់​ឆ្នាំង​ប្រាប់​កម្ម​ករ​ និង​អ្នក​បើ​ក​បរ​រ​ថ​យន្ត​ឱ្យ​បង្កើន​ការ​ប្រុង​​ប្រ​យ័ត្ន​ខ្ពស់​និង​ចូល​រួម​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំ​ងឺ​កូ​វីដ​១៩​ ​

  • កំពង់ឆ្នាំង ៖ អភិបាលរងខេត្តកំពង់ឆ្នាំង ឯកឧត្តមអម សុភា នៅថ្ងៃនេះបានធ្វើការអំពាវនាវដល់កម្មករ កម្មការនី និង អ្នក
    បើកបរដឹកកម្មករ តាមបណ្តារោងចក្រទាំងអស់ ឱ្យចូលរួមបន្ថែមទៀត ដោយបង្កើនការប្រុងប្រយ័ត្នខ្ពស់ ត្រូវចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ កុំឱ្យមានការរីករាលដាលបន្តទៀត នៅក្នុងសហគមន៍ដែលខ្លួនរស់នៅ។

    ឯកឧត្តមអម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានថ្លែងអំពាវនាវបែបនេះនៅក្នុងឱកាសជួបជាមួយតំណាងកម្មករ កម្មការនី និង អ្នកបើករថយន្តដឹកកម្មករ ដើម្បីធ្វើការផ្សព្វផ្សាយសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត អំពីវិធានការនានា ដើម្បីទប់ការរីករាលដាលនៃជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាព។

    ឯកឧត្តមបានបញ្ជាក់ទៀតថា កន្លងមកនៅតាមបណ្តាលរោងចក្រ គឺអនុវត្តបានល្អអំពីវិធានការអនាម័យដើម្បីទប់ស្កាត់ជំងឺ  កូវីដ-១៩ ដោយឡែកចំពោះកម្មករ កម្មការនី ពេលត្រឡប់ទៅផ្ទះ គឺអនុវត្តពុំទាន់បានត្រឹមត្រូវនៅឡើយនោះទេ ដូចជាពេលជិះ
    រថយន្ត ពេលសម្រាកបាយថ្ងៃត្រង់ ជាដើម ។ យោងតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត មិនអនុញ្ញាត្តឲ្យរថយន្តដឹកកម្មករ កម្មការនី ដឹកច្រើនរោងចក្រនោះទេ ហើយត្រូវរឹតបន្តឹងការពាក់ម៉ាស់លាងសំអាតដៃជាប្រចាំផងដែរ ។

     

    ដូចនេះយើងត្រូវចូលរួមអនុវត្តទាំងអស់គ្នា ហើយតំណាងកម្មករ កម្មការនី និង អ្នកបើកបររថយន្ត ដឹកកម្មករ ត្រូវបន្តធ្វើការផ្សព្វផ្សាយ ដល់គ្រប់កម្មករ កម្មការនី និង អ្នកបើករថយន្តផ្សេងទៀត ឱ្យចូលរួមអនុវត្តអំពីសេចក្តីណែនាំរបស់រដ្ឋបាលខេត្តដើម្បី ទប់ស្កាត់ការរីករាលដាលនៃចម្លងជំងឺកូវីដ-១៩ ចូលក្នុងសហគម៍របស់ខ្លួនឱ្យមានប្រសិទ្ធភាព ។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង