ផ្សារ​ធំមួយនៅក្រុង​ប៉ោយ​ប៉ែត​ត្រូវ​​បាន​បំផ្លាញ​ខណៈ​មនុស្ស​៥​នាក់​រង​របួស​ក្រោយ​​ភ្លៀង​លាយខ្យល់​កន្ទ្រាក់​​មួយ​មេ​​ធំ​​

  • ភ្លៀងកក់ខែ១មួយមេធំលាយឡំដោយខ្យល់កន្រ្តាក់ ប្រមាណជាង១ម៉ោង នៅល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ បានបំផ្លាញផ្សារធំមួយកន្លែង ជាប់អគាកាស៊ីណូរប៉ារ៉ាមែកទល់មុខផ្សាររាត្រីបាញ់ទឹក និងផ្សារដើមស្រល់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង បានបណ្តាលឱ្យមនុស្សរងរបួស៥នាក់ ត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះភ្លាមៗ ។

    ក្រោយភ្លៀងកក់ខែលាយឡំនឹងខ្យល់កន្ទ្រាក់នេះបានបញ្ចប់លោកង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោកភោគ លន ចៅសង្កាត់ប៉ោយប៉ែត និងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងបានចុះពិនិត្យដោយផ្ទាល់ ដើម្បីប៉ាន់ប្រមាណតម្លៃខូចខាត និង រកវិធីជួសជុលឡើងវិញ។

    សូមរំលឹកថា នេះជាគ្រោះថ្នាក់ធម្មជាតិខ្យល់កន្ទ្រាក់លើកទី២ហើយ ដោយលើកទី១ បានកើតឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២១ ដែលបានបង្ករការខូចខាត អគារ រោង និង លំនៅឋានពលរដ្ឋ មួយចំនួនផងដែរ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង