យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូ ទាំង ប្រទេស នៅ ថ្ងៃ ទី ២៧ ខែមីនា ឆ្នាំ ២០២១ បានបណ្តាល ឲ្យ មនុស្ស ស្លាប់ ៦ នាក់ ( ស្រី ១ នាក់ ) របួសធ្ងន់ ១៥ នាក់ ( ស្រី ៥ នាក់ ) និង របួសស្រាល ៦ នាក់ ។

របាយការណ៍ដដែល បាន បង្ហាញថា គ្រោះថ្នាក់ ដែល បង្ក ឲ្យ មាន មនុស្ស ស្លាប់ និង របួស សរុប ចំនួន ២៧ នាក់ គឺ កើតឡើង ដោយ សារការប៉ះទង្គិចគ្នាចំនួន ១៤ លើក ។
មូលហេតុដែលបណ្ដាលឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ, ប្រជែង មិនប្រកាន់ស្តាំ បត់គ្រោះថ្នាក់ និងកត្តាយាន៕










