ថ្ងៃ​សែន​ចិន​អគ្គិ​ភ័យ​បាន​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ ២ខ្នង​នៅ​ខេត្ត​សៀមរាប​

  • ផ្ទះ២ខ្នងត្រូវអគ្គិភ័យឆេះបំផ្លាញទាំងស្រុងកាលពីវេលាម៉ោង១៧ល្ងាចថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២១ នៅក្នុងភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ។

    ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ផ្ទះ២ខ្នងដែលត្រូវអគ្គិភ័យឆាបឆេះនេះម្ចាស់ឈ្មោះទេព សំបាន ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរលក់ដូរ ។

    ករណីអគ្គិភ័យនេះសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាបចំនួន១គ្រឿង កងរាជអាវុធហត្ថក្រុងចំនួន២គ្រឿងនិងអាជ្ញាធរអប្សារាចំនួន១គ្រឿង។ ហើយភ្លើងបានរលត់ទាំងស្រុងនៅវេលាម៉ោង១៨និង២០នាទី ។ សមត្ថកិច្ចបានដាក់ការសន្នដ្ឋានបឋមថា អាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង