ថ្ងៃ​បើក​​យុទ្ធនា​​ការ! ថ្នាក់​ដឹក​​នាំ​៤រូប​ក្នុងខេត្តកំព​ង់​​​ឆ្នាំង បាន​​​​​ចាក់​​​វ៉ាក់​​​សាំង​​​ការពារ​​​កូវីដ​​​១​៩ រួចរាល់​ហើយ

  • នៅថ្ងៃបើកយុទ្ធនាការនាចាក់វ៉ាក់​សាំង​ការពារ​កូវីដ​១៩នៅកម្ពុជា ​នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានថ្នាក់ដឹកនាំ​ ៤រូបក្នុង​ជួរ​គណៈ​​អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចាក់វ៉ាក់សាំងការពារកូវីដ១៩ ជា​លើកដំបូង នៅមន្ទីរ​ពេទ្យ​​​​មិត្តភាពខ្មែរ-សូវៀត ។

    ថ្នាក់​ដឹកនាំ​ ៤រូបនោះ រួមមាន ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាល​ខេត្តកំពង់ឆ្នាំង ឯកឧត្តម អម សុភា អភិ​បាល​​​រង​ខេត្ត​កំពង់​ឆ្នាំង លោកជំទាវ ប៊ន សុភី និងលោក ប្រាក់ វ៉ុន ប្រធានមន្ទីរ​​សុខាភិបាលខេត្តកំពង់ឆ្នាំង។

    សម្រាប់ការ​​ចាក់វ៉ាក់សាំងការពារកូវីដ១៩នៅព្រឹក​មិញនេះ បានធ្វើ​ឡើង តំណាលគ្នា​ជាមួយនឹង​អភិបាលខេត្ត រាជធានី រដ្ឋមន្ត្រី ឥស្សរជន មួយ​​ចំនួន បន្ទាប់ពី​មានការអំពាវនាវ ពី​ប្រមុខ​រាជរដ្ឋាភិបាល ឱ្យធ្វើជា​បន្ទាន់និង​ដើម្បី ឱ្យ​ប្រជាជន មហាជន មានការ​ទុកចិត្ត លើ​វ៉ាក់សាំង ពី​ប្រទេស​ចិន​នេះ ។ 

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង