ខេត្តកំពង់ឆ្នាំង ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាទោចក្រយាន ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៥ និងកីឡាជនពិការលើកទី៣

  • កំពង់ឆ្នាំង ៖ខេត្តកំពង់ឆ្នាំង ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាទោចក្រយាន (កង់គួគ និងកង់ភ្នំ)ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៥ និងកីឡាជនពិការលើកទី៣ ។

    photo_2026-10-29_22-21-55.jpg

    សម្រាប់ឆ្នាំ២០២៦នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជនពិការលើកទី៣ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង ស្វាយរៀង និងខេត្តកែប ក្រោមប្រធានបទ « កីឡាដើម្បីឯកភាពជាតិ » ។

    photo_2026-10-29_22-21-53.jpg

    សម្រាប់កីឡាទោចក្រយាន ដែលខេត្តកំពង់ឆ្នាំង ធ្វើជាម្ចាស់ផ្ទះ វិញ្ញាសារកង់ភ្នំបុរស និងកង់ភ្នំនារី មានចម្ងាយផ្លូវ ២៤ គីឡូម៉ែត្រ ប្រកួតនៅព្រឹកថ្ងៃទី៦ វិច្ឆិកា ទីតាំងចេញដំណើរ និងមកដល់ទី នៅជើងភ្នំត្រោក ក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ ។វិញ្ញាសារកង់គួកបុរសជាក្រុម ចម្ងាយផ្លូវ ២៦គីឡូម៉ែត្រ ប្រកួតនៅព្រឹកថ្ងៃទី៧ វិច្ឆិកា ទីតាំងចេញដំណើរ និងមកដល់ទី នៅខាងមុខទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ។និងវិញ្ញាសារកង់គួកបុរស​ឯកកត្តជន ចម្ងាយផ្លូវ ៣០ គីឡូម៉ែត្រ ប្រកួតនៅព្រឹកថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០២៦ ទីតាំងចេញដំណើរ និងមកដល់ទី នៅខាងមុខទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ៕ អត្ថបទ ៖ហឹង ចូច

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង