កំពង់ឆ្នាំង ៖ឯកឧត្តម សូ សុភ័ក្រ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមការងារមនុស្សធម៌សម្តេចតេជោ និងសម្តេច ធិបតី លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២៩២៦បាននាំយកអំណោយចែកជូនគ្រួសារជួបការលំបាក ចំនួន២០គ្រួសារ នៅឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ ឯកឧត្តម សូ សុភ័ក្រ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះគ្រួសារជួបការលំបាកទាំង២០គ្រួសារផហដែរ ។

អំណោយដែលក្រុមការងារយកចែកជូន ក្នុង១គ្រួសារទទួលបាន អង្ករ២៥ គីឡូក្រាម មីជាតិ២កេះ ត្រីខ២យួ ទឹកត្រី១យួ ទឹកស៊ីអ៊ីវ ១យួ ឃីត ១ = ៥០,០០០រៀល និងថវិកាចំនួន ៥០,០០០រៀល ផងដែរ៕ប្រភព ៖រដ្ឋបាលខេត្តកំពង់ឆ្នាំង










