អង្គការសង្គមស៊ីវិលក្នុង​ខេត្តកំពង់ឆ្នាំង បន្តចូលរួម​ទប់ស្កាត់ព័ត៌មាន​ក្លែង​ក្លាយនិងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងជំរុញការកសាងសង្គមឌីជីថលនៅកម្ពុជា

  • កំពង់ឆ្នាំង ៖អង្គការ​​សង្គមស៊ីវិលក្នុងខេត្តកំពង់ឆ្នាំងបានចូលរួម​វេទិកាសន្ទនា ក្រោមប្រធានបទស្ដីពី​ « ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យ​ឌីជីថល » ដែលវេទិកាសន្ទនានេះរៀបចំដោយវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) នៃទីស្តីការ​​គណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ។

    photo_2026-08-17_21-38-02.jpg

    ឯកឧត្តម ប៉ៃ សំបូរ​ ​អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានវេទិកាសម្ព៏ន្ធសង្គមស៊ីវិល បានកោតសរសើរ​ចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធ​រវាង​អាជ្ញាធរមូលដ្ឋាននិងអង្គការសង្គមស៊ីវិល​ក្នុងខេត្តកំពង់ឆ្នាំង ដែលបានរួមគ្នាជំរុញ​ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និង​លើកកម្ពស់​សុខុមាលភាពនិងជីវភាព​រស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយបរិយាបន្ន។

    photo_2026-08-17_21-37-54.jpg

    ឯកឧត្តមអគ្គលេខាធិការ បានគូសប​ញ្ជាក់អំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ​ចំពោះ​អង្គការសង្គមស៊ីវិលដែលជាដៃគូមិនអាច​ខ្វះបានក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ស្របតាមគោលនយោបាយនិងយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ក្រោមការ​ដឹកនាំ​ប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

    photo_2026-08-17_21-38-04.jpg

    ឯកឧត្តម​ក៏បានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលក្នុងមូលដ្ឋាន​ជួយផ្សព្វផ្សាយជំរុញឱ្យ​​យុវជនចុះឈ្មោះចូលរៀនថ្នាក់បច្ចេកទេស​ និងវិជ្ជាជីវៈនៅ​វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដើម្បី​ទទួលបានឱកាសការងារកាន់តែល្អប្រសើរនៅតាមក្រុមហ៊ុន សហគ្រាសក្នុងមូលដ្ឋាន ដែលអាចជួយលើកកម្ពស់​ជីវភាព​រស់នៅកាន់តែល្អប្រសើរ។

    photo_2026-08-17_21-38-07.jpg

    លោក ជា សុខរិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំង បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធរវាងអាជ្ញាមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងអង្គការសង្គមស៊ីវិល ដែលបានចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមទាំងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនិងអភិបាលកិច្ចនៅថ្នាក់មូលដ្ឋាន។

    photo_2026-08-17_21-38-10.jpg

    លោកក៏បានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលទាំងអស់​បន្ត​សហការឱ្យកាន់​​តែជិតស្និទ្ធ​ដើម្បីរួមគ្នាលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងបន្តពង្រឹងភាពជាដៃគូល្អ​ក្នុងការគាំទ្រអនុវត្ត​យុទ្ធសាស្រ្ត​បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ស្របតាមកម្មវិធី​នយោបាយនិងយុទ្ធសាស្រ្តអភិវឌ្ឍន៍នានា ដើម្បីរក្សាបាននូវសុខសន្តិភាព​ ស្ថិរភាពរឹងមាំ ការគោរពសិទ្ធិសេរីភាព​​ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន ក៏ដូចជាជំរុញការអនុវត្ត​​គោលនយោបាយភូមិ-ឃុំ​មានសុវត្ថិភាព ​និងការអភិវឌ្ឍលើគ្រប់វិស័យនៅថ្នាក់មូលដ្ឋាន។

    photo_2026-08-17_21-38-12.jpg

    អង្គវេទិកា​ក៏បានបើកទូលាយ​ឱ្យតំណាងអង្គការសង្គមស៊ីវិល​លើកយកនូវបញ្ហាប្រឈមនិងសំណូមពរ មកជជែក​ពិភាក្សាដោយត្រង់ទៅត្រង់មក ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយនិងពង្រឹងកិច្ចសហការល្អជាមួយគ្នា។ ជាលទ្ធផល បញ្ហាប្រឈមនិង​​សំណូមពរ​​មួយចំនួន ត្រូវបាន​ដោះស្រាយជាក់ស្តែងក្នុងកិច្ច​ពិភាក្សាដោយផ្ទាល់ និងទទួលបានការសាទរពីអង្គវេទិកាទាំងមូល។

    photo_2026-08-17_21-38-15.jpg

    ក្នុងវេទិកាសន្ទនានេះផងដែរ លោក ហ៊ាង សុបញ្ញា អ្នកស្រាវជ្រាវ ​នៃបណ្ឌិត្យសភា​​​បច្ចេកវិទ្យា​ឌីជីថលកម្ពុជា បានចូលរួមធ្វើបទបង្ហាញស្តីពី «ការយល់ដឹងអំពីអក្ខរកម្ម​ឌីជីថលនិងសុវត្ថិភាព​តាម​ប្រព័ន្ធ​បច្ចេកវិទ្យាសម្រាប់អង្គការ​​សង្គមស៊ីវិល» ក្រោមការសម្របសម្រួលពីវេទិសម្ព័ន្ធសង្គមស៊ីវិល (វ ស ស)ដើម្បីចូលរួមផ្សព្វផ្សាយនិងលើកកម្ពស់បរិវត្តកម្ម​​ឌីជីថលនិងការយល់ដឹងអំពី​គោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ៕

    អត្ថបទ ហឹង ចូច, រូបថត សន គន្ធនិវឌ្ឍន៍

    photo_2026-08-17_21-38-17.jpg

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង