ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ខេត្តកំពង់ឆ្នាំង មានបេក្ខជនជាង៥ពាន់នាក់

  • កំពង់ឆ្នាំង ៖ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ នៅខេត្តកំពង់ឆ្នាំង មានបេក្ខជនជាង៥ពាន់នាក់ ដែលបានដាក់ពាក្យប្រឡង។នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក ស៉ឺម ប្រឹម ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង ។

    photo_2026-08-10_17-35-34.jpg

    លោក ស៉ឹម ប្រឹម បានឲ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ ខេត្តកំពង់ឆ្នាំង មានបេក្ខជនដែលបានដាក់ពាក្យ ចំនួន៥ ០៥៣ នាក់ ស្រីចំនួន ២ ៩៧០នាក់ ចែកចេញជា ៨ មណ្ឌល ស្មើនឹង ២០៣បន្ទប់ ។សម្រាប់ថ្នាក់វិទ្យាសាស្ត្រមានតែ ១មណ្ឌល ប៉ុណ្ណោះ ។

    photo_2026-08-10_17-35-37.jpg

    នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញបើកហិបវិញ្ញាសា នៅមណ្ឌលប្រឡងសាលាបឋសិក្សាគំរូក្រុង ស្ថិតក្នុងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។

    photo_2026-08-10_17-35-39.jpg

    ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត និងឯកឧត្តម អនុរដ្ឋលេខាធិការ បានលើកទឹកចិត្តដល់បេក្ខជនទាំងអស់ ត្រូវថែរក្សាសុខភាពឲ្យបានល្អ សម្រាក និងបរិភោគអាហារឲ្យបានគ្រប់គ្រាន់ ប្រកបដោយអនាម័យ និងគោរពបទញ្ញត្តិ នៃការប្រឡងឲ្យបានខ្ជាប់ខ្ជួន ៕
    អត្ថបទ ហឹង ចូច ,រូបថត ៖សន គន្ធនិវឌ្ឍន៍

    photo_2026-08-10_17-35-42.jpg
    photo_2026-08-10_17-35-44.jpg
    photo_2026-08-10_17-35-47.jpg
    photo_2026-08-10_17-35-49.jpg
    photo_2026-08-10_17-35-52.jpg
    photo_2026-08-10_17-35-58.jpg
    photo_2026-08-10_17-36-01.jpg

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង