ក្រសួង​បរិស្ថាន​និង​អាជ្ញា​ធរ​ចុះ​ពិនិត្យ​ដោះ​ស្រាយ​ និង​ទប់​ស្កាត់​ករណី​ត្រីពុល​ទឹក​អូរ​ធម្មជាតិ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​

  • កំពង់ឆ្នាំង ៖នៅថ្ងៃ៤ ខែធ្នូ ឆ្នាំ២០២៥ មន្រ្តីជំនាញ អគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន បានសហការជាមួយ អាជ្ញាធរខេត្តកំពង់ឆ្នាំង និងមន្រ្តីពាក់ព័ន្ធ ចុះត្រួតពិនិត្យ ទប់ស្កាត់ការបំពុល តំបន់ទឹកសារធារណៈនៅក្នុងភូមិសាស្រ្ត ឃុំខ្លុងពពក ឃុំជៀប និងឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

    ករសណីសង្ស័យមានការបំពុលបរិស្ថានដែលបានធ្វើឱ្យងាប់ត្រីនៅតាមអូរធម្មជាតិទឹកអូរឫស្សី ដែលជាដៃអូរភ្ជាប់ទៅស្ទឹងជ្រាប ក្នុងភូម៨សាស្រ្តខេត្តកំពង់ឆ្នាំង។ក្រុមការងារបានចុះពិនិត្យការដ្ឋាន ក្រុមហ៊ុន រុករករ៉ែលោហៈ Cambodian Xuan Yi Minerals Co., Ltd ដែលមានទីតាំក្បែរនោះផងដែរ។

    ជាមួយគ្នានេះ ក្រុមការងារបន្តសហការជាមួយអាជ្ញាធរខេត្ត មន្ទីរបរិស្ថានខេត្ត សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ធ្វើការជូនដឹណឹង និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋមូលដ្ឋានអំពីការបំពុលទឹកអូរឫស្សី (ដៃអូរស្ទឹងជ្រាប) ដោយហាមមិនឱ្យប្រជាពលរដ្ឋប្រើប្រាស់ទឹកអូរ ជាបណ្តោះអាសន្ន និងបរិភោគត្រីនៅក្នុងទឹកដែលពាក់ព័ន្ធនឹងជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី។

    ជាមួយគ្នានេះដែរ ក្រុមការងារក្រសួងបរិស្ថាន បន្តពិនិត្យទីតាំងរុករករ៉ែលោហៈ ប្រមូលសំណាក និងធ្វើកំណត់ហេតុដើម្បីវាយតម្លៃអំពីផលប៉ះពាល់ និងចាត់វិធានការបន្ត៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង