កំពង់ឆ្នាំង ៖ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ ក្រុងកំពង់ឆ្នាំង ដែលមានសមត្ថភាពច្រោះទឹកកខ្វក់បានចំនួន៥ ៤០០ ម៉ែត្រគូបក្នុង១ថ្ងៃ នឹងត្រូវធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិនា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ។

ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ ក្រុងកំពង់ឆ្នាំង នៃគម្រោងកែលម្អ គ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបនេះ មានទីតាំងស្ថិតនៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ដែលបានចុះកិច្ចសន្យាសាងសង់កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ ។ ការសាងសង់បានបញ្ចប់កាលពីខែមករា ឆ្នាំ២០២៥ ។ ហើយបានធ្វើប្រព្រឹត្តកម្មសាកល្បង មុននឹងធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ។

តាមការបញ្ជាក់ឲ្យដឹងពីមន្ត្រីជំនាញ អាងប្រព្រឹត្តកម្មទឹកកខ្វក់នេះ មានសមត្ថភាពច្រោះទឹកកខ្វក់បាន ចំនួន៥ ៤០០ ម៉ែត្រគូប ក្នុង១ថ្ងៃ ៕











