សមត្ថកិច្ច​ចម្រុះ​ចុះ​ឡោម​ព័ន្ធ​ឃ្លាំង​មួយ​កន្លែង​នៅ​ ខណ្ឌ​មាន​ជ័យ​ រក​ឃើញ​ទំនិញ​គេច​ពន្ធ​ជាង​ ៧៦​ តោន​នាំចូល​ពីថៃ

  • បើតាមសេចក្តីរាយការណ៍ បឋមបានឲ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះចុះឡោមព័ន្ធឃ្លាំងស្តុកទំនិញ មួយកន្លែង ដើម្បីត្រួតពិនិត្យ និងឆែកឆេរដោយ បានរកឃើញទំនិញចំនួន៧មុខ មានទម្ងន់ប្រមាណជាង៧៦តោន មិនទាន់បានបង់ពន្ធត្រឹមត្រូវ ជាផលិតផលរបស់ប្រទេសថៃ ។

    ការចុះត្រួតពិនិត្យនេះ បានធ្វើឡើងនៅវេលាម៉ោង២ រសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ នៅចំណុចឃ្លាំងយីហោ« ខេ.យូ.អេស ខូអិលធីឌី » តាម បណ្តោយផ្លូវលេខ ៣៨ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។

    តាមការបញ្ជាក់ពី ប្រជាពលរដ្ឋបានអោយដឹងថា ជារៀងរាល់ថ្ងៃគេបានឃើញឃ្លាំងខាងលើនេះ បានធ្វើសកម្មភាពដឹកទំនិញចេញចូល ។ ស្រាប់តែ នៅថ្ងៃនេះមានមន្ត្រីជំនាញគយចល័ត បានចុះមក កាន់ទីតាំងខាងលើធ្វើការឡោមព័ន្ធដើម្បីត្រួតពិនិត្យ និងឆែកឆេរ ។

    តាមការបញ្ជាក់ពីមន្ត្រីជំនាញបានលើកឡើងថាសមត្ថកិច្ចចម្រុះដឹកនាំដោយមន្ត្រីគយចល័តតំបន់១បានចុះត្រួតពិនិត្យឆែកឆេរទីតាំងឃ្លាំងលេខ១៦៦៩
    បានរកឃើញទំនិញគ្មានបង់ពន្ធ ចំនួន៧ មុខភាគច្រើនជាប្រហិតនាំមកពីប្រទេសថៃ និងផ្លែឈើនាំ មកពីចិន សរុបទម្ងន់ប្រមាណជាង៧៦ តោន ។

    បច្ចុប្បន្នទំនិញទាំង៧មុខខាងលើត្រូវបាន មន្ត្រី ជំនាញ ក.ប.ប . នាំយកមួយចំនួនទៅមន្ទីរពិសោធន៍ ដើម្បីពិនិត្យគុណភាពជាបន្ត ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង