ភាពរស់រវើកនៃក្បាច់គុនសៅលីង នៅអង្គរវត្ត បូកជាមួយគុនល្បុក្កតោព្រមទាំងសម្រស់ អង្គរវត្ត នឹងក្លាយជាកម្លាំងចលករដ៏រឹងមាំមួយ ដើម្បីទាក់ទាញទឹកចិត្តទេសចរចិនមកលេង កម្ពុជាកាន់តែច្រើន ខណ :ដែលមិត្ត ដែកថែបកម្ពុជានិងចិន កំពុងរួមគ្នាជំរុញទេសចរណ៍ ចិនមកកម្ពុជា នៅឆ្នាំ២០៤០ ជាឆ្នាំនៃការផ្លាស់ ប្តូរ ប្រជាជន – ប្រជាជន ។

ក្បាច់គុណសៅលី ញ ជានិមិត្តរូបមួយ របស់ ប្រទេសចិន ហើយប្រជាជនចិនគ្រប់គ្នា ស្រឡាញ់ និងគាំទ្រជាខ្លាំង ។ ការសម្តែងដ៏រស់ រវើកនៃក្បាច់គុណសៅលីញ និងគុណល្បុក្កតោ នៅអង្គរនៅថ្ងៃទី២៤ ខែមេសានេះ ត្រូវ បានថតដោយជនជាតិចិននិងកម្ពុជា ជាច្រើនដែលចូលរួមក្នុងកម្មវិធីដ៏អស្ចារ្យមិនធ្លាប់មាន មួយនេះ ។

រូបថតក្បាច់គុណសៅលីង អមដោយ សម្រស់ប្រាសាទអង្គរវត្តផងនោះ មុខជានឹងផ្សាយ យ៉ាងទូលំទូលាយតាមបណ្តាញសង្គម Tik Tok របស់ចិនហើយ វានឹងក្លាយជាដែកឆក់បេះដូងប្រជាជនចិនអោយមកទេសចរណ៍ នៅកម្ពុជា ។

យោងតាមក្រសួងទេសចរណ៍កម្ពុជា បានអោយដឹងថា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២៤ គុនល្បុក្កតោ នៃព្រះរាជាណាចក្រ កម្ពុជា និងក្បាច់គុនសាវលី ញ របស់ ប្រទេសចិន បានហាត់សមរួមគ្នា ដើម្បីត្រៀម ក្នុង កម្មវិធី « ការ សម្ដែងក្បាច់គុនសាវលីញ និង គុន ល្បុក្កតោ នៅអង្គរ (When Shaolin Meets Bokator at Angkor)» នៃយុទ្ធនាការ « ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន កម្ពុជា – ចិន ២០២៤» ដែលរៀបចំ ឡើងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅ ខេត្តសៀមរាប បរិវេណខាងជើងប្រាសាទបាយ័ន ។

ចំណែកនៅថ្ងៃនេះគេក៏បានធ្វើការសម្តែង ក្បាច់គុនទាំងពីរនេះរួមគ្នា ។ ទិដ្ឋភាពគឺគួរ អោយស្ញប់ស្ញែងខ្លាំងណាស់ ។ ក្នុងពេលរដ្ឋមន្ត្រីការ បរទេសចិន លោកវ៉ាង យី មក ទស្សនកិច្ចនៅកម្ពុជា សម្តេចធិបតីហ៊ុន ម៉ា ណែត និងលោក វ៉ាង យី ក៏មានការ ពិភាក្សា ផងដែរអំពីការទាក់ទាញទេសចរណ៍ និ អ្នក វិនិយោគ ចិន អោយមកកាន់ប្រទេសកម្ពុជា ។

ជាមួយនឹងការសម្តែងក្បាច់គុនសៅលីង នេះ គេរំពឹងថា រូបភាពដ៏ស្រស់ស្អាត នៃការសម្តែង ក្បាច់គុនសៅលីង និងល្បុក្កតោ គួរផ្សំ នឹងសម្រស់អង្គរវត្ត នឹងទាក់ទាញទេសចរណ៍ ចិន មកកម្ពុជាកាន់តែច្រើននៅ ឆ្នាំ២០២៤នេះ៕










