ក្រុម​ហ៊ុន​សាង​សង់​ផ្សារ​កំពង់​បឹង​ សម្រេច​ពន្យា​ ពេល​តាម​សំណូម​ពរ​របស់​ក្រុម​អាជីវ​ករ​ ក្រោយ​ពី​មាន​ការ​អន្ត​រាគមន៍​ របស់​អភិបាល​ខេត្ត​កំពង់​ឆ្នាំង ​

  • កំពង់ឆ្នាំង ៖នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយនិងក្រុមការងាររដ្ឋបាលខេត្ត បានជួបជាមួយតំណាងអាជីវករផ្សារកំពង់បឹង ឃុំកំពង់ហៅ ស្រុកកំពង់លែង ចំនួន២៥ នាក់( តំណាងអាជីវករមានតូបក្នុងផ្សារ ៥០តូប) ដែលបានសំណូមពរដល់តំណាងក្រុមហ៊ុនវិនិយោគផ្សារកំពង់បឹងសន្តិភាព ពន្យាពេលសាងសង់ផ្សាររយៈពេល៣ឆ្នាំដើម្បីទុកលទ្ធភាពដល់បងប្អូនអាជីវករ ដែលកំពុងជួបការលំបាកក្រោយអំឡុងពេលកូវីដ-១៩ និងកត្តាសេដ្ឋកិច្ចសកល បានបន្តលក់ដូរសិន ។

    ជាលទ្ធផលក្រោមការសម្របសម្រួលរបស់រដ្ឋបាលខេត្ត បានសម្រេចជាគោលការណ៍ដោយបានឯកភាពដូចខាងក្រោម ៖

    -តំណាងក្រុមហ៊ុនវិនិយោគបានឯកភាពរយៈពេលសរុប ៥ឆ្នាំ គិតចាប់ពីថ្ងៃទី ៣ ខែមេសា ឆ្នាំ២០២៤នេះ រហូតដើមខែកញ្ញា ឆ្នាំ២០២៥ (រយៈពេល ១ឆ្នាំ កន្លះ) ទើបខាងក្រុមហ៊ុនចាប់ផ្តើមសាងសង់ ហើយតម្រូវឲ្យអាជីវកររុះរើតូបលក់ដូរ ទៅទីតាំងដីអគារគ្រោះមហន្តរាយ និងតាមបណ្តោយផ្លូវបេតុងក្បែរ ផ្សារកំពង់បឹង។

    -ចាប់ពីកំឡុងខែកញ្ញា ឆ្នាំ២០២៥ ក្រុមហ៊ុនវិនិយោគចាប់ផ្តើមដំណើការសាងសង់ផ្សាររយៈពេល ១៨ខែ ។

    -ក្រោយសាងសង់ផ្សារកំពង់បឹងសន្តិភាពរួច ទើបអនុញ្ញាតឲ្យអាជីវករជួលតូប ចូលលក់ដូរក្នុងផ្សារដោយមិនយកថ្លៃជួលតូប រយៈពេល ២ឆ្នាំបន្តទៀត និងតម្រូវបង់តែថ្លៃភាស៊ីផ្សារតែប៉ុណ្ណោះ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង