នាយឧត្តម​សេនីយ៍ សៅ សុខា អញ្ជើញប្រកាស​មុខតំណែង​មេបញ្ជាការកង​រាជអាវុធហត្ថ​ខេត្តកំព​ង់ឆ្នាំង

  • កំពង់ឆ្នាំង ៖ ក្រសួងការពារជាតិ បានសម្រេចតែងតាំង លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ជំនួសលោកឧត្តមសេនីយ៍ត្រីសាក់សារ៉ាង ដែលត្រូវបានតែងតាំង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ។ពិធីប្រកាសចូលកាន់តំណែង លោកមេបញ្ជាការថ្មី កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ធ្វើឡើងនាព្រឹកថ្ងៃទី៦ ខែមិនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ។

    ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានមានប្រសាសន៍បញ្ជាក់ថា កិច្ចការងារផ្លាស់ប្តូរ តែងតាំងមុខតំណែង របស់មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថ គឺជាកិច្ចដំណើរការទូទៅ ក្នុងការពង្រឹងនូវប្រសិទ្ធិភាពការងារគ្រប់គ្រង ដឹកនាំអង្គភាព ឱ្យកាន់តែរីកចម្រើនប្រសើរឡើងថែមទៀត នៅតាមមូលដ្នីមួយៗ ។

    ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានផ្តាំផ្ញើ ដល់លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដែលទើបចូលកាន់តំណែងថ្មី ត្រូវតែខិតខំបម្រើប្រជាពលរដ្ឋឲ្យបានល្អបន្ថែមទៀត ហើយត្រូវតែរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ មាន
    ក្រមសីលធម៌ទៅលើការអនុវត្តច្បាប់ ដោយផ្សារភ្ជាប់ជាមួយសុខទុក្ខរបស់ប្រជាពលរដ្ឋ។

    ជាមួយនេះក៏ត្រូវចូលរួមពង្រឹងការអនុវត្តគោលនយោបាយ« ភូមិ ឃុំ មានសុវត្ថិភាព» និងការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់របៀបរយជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យបានល្អប្រសើរ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង