នាយ​ឧត្តម​សេនីយ៍​ សឹង​ សំណាង​ ដង្ហែ​អង្គ​កឋិន​ទាន​ ប្រមូល​បច្ច័យ​កសាង​វត្ត​ទួល​ខ្សាច់​

  • កំពង់ឆ្នាំង ៖ នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរងនៃកងយោធពល ខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងអាកាស និងលោកជំទាវ អ៊ូ សិទ្ធិរី រួមជាមួយលោក លោកស្រី ជានាយទាហាននៃបញ្ជាការដ្ឋានកងទ័ពជើងអាកាស និងពុទ្ធបរិស័ទ ជាច្រើននាក់ នៅព្រឹកថ្ងៃអាទិត្យទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានដង្ហែរអង្គកឋិនទាន ទៅកាន់វត្តវាលុកថុល្លារាម ហៅវត្តទួលខ្សាច់ ស្ថិតក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

    ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សឹង សំណាង បានបង្ហាញទឹកចិត្តសប្បាយរីករាយជាខ្លាំង ចំពោះនាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានកងទ័ពអាកាស និងពុទ្ធបរិស័ទ ដែលបានមូលចិត្តមូលគំនិតគ្នា ក្នុងការរៀបចំបុណ្យកឋិនទាននេះឡើង។

    នាយឧត្តមសេនីយ៍ សឹង សំណាង បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅបំផុត ចំពោះការចូលរួមបច្ច័យអង្គព្រះកឋិនទានពីអស់លោក លោកស្រីជានាយទាហាន នាយទាហានរង ពលទាហានកងទ័ពជើងអាកាស និងកងការពារអាកាស និងពុទ្ធបរិស័ទបានរួបរួមគ្នា ដង្ហែមកប្រគេនព្រះសង្ឃគង់នៅវត្តវេលុកថុល្លារាម។

    សូមរំលឹកថា នាយឧត្តមសេនីយ៍ សឹង សំណាង និងលោកជំទាវ តែងបានដឹកនាំនាយទាហាន និងក្រុមគ្រួសារក្នុងបញ្ជាការដ្ឋានកងទ័ពជើងអាកាស ចូលរួមពិធីបុណ្យផ្កាសាមគ្គី ដង្ហែទៀនព្រះវស្សា ពិធីបុណ្យភ្ជុំបិណ្ឌ និងពិធីបុណ្យផ្សេងៗទៀត ដើម្បីប្រមូលបច្ច័យកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងទីអារាមទុកជូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ្ធគោរពបូជា តាមគន្លងប្រពៃណី និងទំនៀមទម្លាប់ខ្មែរ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង