ខេត្ត​កំពង់​ឆ្នាំង​ប្រមូល​ផល​ស្រូវ​វស្សា​បាន​ជិត ​២ម៉ឺនហិក​តា​ហើយ​ តម្លៃ​ស្រូវ​ខ្ពស់​ជា​ង​ឆ្នាំ​មុន​

  • កំពង់ឆ្នាំង ៖ ប្រជាកសិករនៅក្នុងខេត្តកំពង់ឆ្នាំង សម្រេចប្រមូលផលស្រូវវស្សាបានជិត២ម៉ឺនហិកតាហើយ ។ នេះបើតាមការបញ្ជាក់របស់លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ។

    លោកប្រធានមន្ទីរបានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ ប្រជាកសិករនៅទូទាំងខេត្តកំពង់ឆ្នាំង សម្រេចប្រមូលផលស្រូវវស្សាបានចំនួន ១៩ ៧៣១ហិកតា ដោយទទួលបានទិន្នផលជាមធ្យម ចំនួន៤ ០៨៤ គីឡូក្រាមក្នុង១ហិចតា ។

    លោក ងិន ហ៊ុន បានឲ្យដឹងទៀតថា ចំពោះតម្លៃស្រូវ នៅក្នុងសប្តាហ៍នេះ ស្រូវក្រអូបស្ងួតតម្លៃ១ ៥៥០រៀល ក្នុង១គីឡូក្រាម ខ្ពស់ជាហឆ្នាំ២០២២ ចំនួន​២៦០រៀល ក្នុង១គីឡូក្រាម ។ ស្រូវចម្រុះស្ងួតជាមធ្យមតម្លៃ ១ ៤៧០ រៀល ក្នុង១គីឡូក្រាម ខ្ពស់ជាងឆ្នាំ២០២២ ចំនួន២៥០រៀល ក្នុង១គីឡូក្រាម ។ ស្រូវIRសើម តម្លៃ១ ១២០រៀល ក្នុង១គីឡូក្រាម ខ្ពស់ជាងឆ្នាំ២០២២ចំនួន ២១០រៀល ក្នុង១គីឡូក្រាម ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង