នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានទទួលជួបពិភាក្សាការងារជាមួយ លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា រួមជាមួយគណៈនាយករបស់ក្លឹបផងដែរ ។

កិច្ចពិភាក្សាបានផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការដើម្បីធ្វើការពង្រឹងក្រមសិលធម៍វិជ្ជាជីវៈអ្នកសារព័ត៌មាន អោយបានល្អបន្ថែមទៀត ។

ជាមួយនេះគឺការបន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងក្រសួងព័ត៌មាន និងក្លឹបអ្នកកាសែតកម្ពុជា ទៅលើការងារមួយចំនួន ដើម្បីគាំពារដល់អ្នកសារព័ត៌មាន ជារួមអោយមានវិជ្ជាជីវៈច្បាស់លាស់ អាចផលិតព័ត៌មាន ដែលមានគុណភាព សម្រាប់ធ្វើការផ្សព្វផ្សាយជូនសាធារណជន បានជម្រាប ៕











