ក្រសួង​អប់រំ​ សម្រេច​កំណត់​កូតា​ជ្រើស​រើស​សិស្ស​ប្រឡង​ជាប់​បាក់​ឌុប​​ ទិន្ទេស​ A, B, C ​ឱ្យចូ​ល​ធ្វើ​ជា​គ្រូ​បង្រៀន​

  • ភ្នំពេញ ៖ តាមរយៈឯកសារការសម្រួចអាទិភាពនៃកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ឆ្នាំ២០២៣-២០២៨ ក្រសួងអប់រំ យុវជន និងកីឡា សម្រេចកំណត់កូតាជ្រើសរើសយកសិស្សិដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលជាប់និទ្ទេស A, B, C ឱ្យចូលធ្វើជាគ្រូបង្រៀន។


    ការកំណត់កូតាយកសិស្សនិទ្ទេស A, B, C ចូលធ្វើជាគ្រូបង្រៀននេះ ត្រូវឆ្លងកាត់ការវាយតម្លៃ ទៅតាមលក្ខណៈវិនិច្ឆ័យដែលបានកំណត់ ដោយអាចជ្រើស​រើសផ្អែកតាម លំដាប់ពិន្ទុពេលប្រឡង។
    ដោយឡែកសម្រាប់កូតាគ្រូបង្រៀនដែលនៅសល់ សម្រាប់បេក្ខជនផ្សេងទៀត ត្រូវឆ្លងកាត់ការប្រឡងជ្រើសរើសដូចធម្មតា ដែលនឹងដឹកនាំដោយ ក្រុមការងារថ្នាក់ជាតិ និងមានការចូលរួមពីសំណាក់តំណាងទីស្តីការគណៈរដ្ឋមន្ត្រី។

    តាមរយៈឯកសារការសម្រួចអាទិភាពកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ឆ្នាំ២០២៣-២០២៨ ដែលត្រូវបានបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ ប្រជុំផ្សព្វផ្សាយនាពេលថ្មីៗនេះ ក៏បានបញ្ជាក់ថា ក្រសួងក៏រៀបចំរង្វាន់លើកទឹកចិត្តគ្រូល្អ និងនាយកល្អ ដែលសម្រេចបានសមិទ្ធកម្មល្អប្រសើរ តាមរយៈការរៀបចំជាប្រាក់លើកទឹកចិត្ត ប្រាក់តំបន់ជួបការលំបាក និងប្រាក់ស្នាដៃ ដោយសារបៀវត្សគ្រូបង្រៀនមិន អាចកើនលើសពីមន្ត្រីរាជការផ្សេង។
    ក្រសួងនឹងធ្វើអាទិភាពចំណាយ ដើម្បីប្រមូលផ្ដុំធនធានសម្រាប់ការដោះស្រាយបញ្ហារបស់គ្រូ បង្រៀន ដូចជា ការសាងសង់ផ្ទះគ្រូ, ការបង្កើនប្រាក់ឧបត្ថម្ភគ្រូបង្រៀន នៅតំបន់ជួបការលំបាក ។ល។ ពិនិត្យឡើងវិញ «តំបន់ជួបការលំបាក និងតំបន់ដាច់ស្រយាល និងការពិនិត្យឡើងវិញការឧបត្ថម្ភ សម្រាប់តំបន់ដាច់ស្រយាល និងតំបន់ជួបការលំបាក ដោយយកថវិកាគម្រោងមកសិក្សា និងរៀបចំក្រុម ការងារ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង