សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​កំពង់​ឆ្នាំង​ ប្រារព្ធ​ពិធី​បុណ​ចម្រើន​ព្រះ​ជន្ម​ថ្វាយ​សម្តេច​ព្រះ​មហាក្សត្រី ​នរោត្តម​ មុនី​នាថ​ សី​ហ​នុ​

  • កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃអាទិត្យ ១កើត ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំ បានប្រារពព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់៨៧ យាងចូល៨៨ព្រះវស្សា នៅវត្តចន្ទប្បជោត្ត​នា​រាម ហៅវត្តតាសុត ស្ថិតក្នុងឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

    នៅក្នុងឳកាសដ៏ហានក្ខត្តឬក្ស ឧត្តុង្គឧត្តម នេះលោកជំទាវ ផាត សុផាន្នី ស៊ុន សុវណ្ណារិទ្ធ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង  បានដឹកនាំ ឯកឧត្តមលោកជំទាវ សមាជិក សមាជិកា គណៈកម្មាធិកាសាខា ក្រមប្រតិបត្តិសាខា យុវជនកាកបាទក្រហមកម្ពុជា  អញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះពុទ្ធប្បដិមា និងនាំយកទេយ្យវត្ថុ គ្រឿងអដ្ឋបរិក្ខារ និងបច្ច័យ បវារណាថ្វាយ និងប្រគេនចំពោះ ព្រះសង្ឃផងដែរ ។

    លោកជំទាវ ផាត សុផាន្នី បានបួងសួងដល់គុណបុណ្យព្រះរតនៈត្រ័យ បារមីថែរក្សាព្រះមហាស្វេតឆ័ត្រ វត្ថុសក្តិសិទ្ធក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណា​ចក្រ​​កម្ពុជា សូមជួយបីបាច់ថែរក្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះបរមសុខគ្រប់ប្រការ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រ ជាកូន ចៅ ចៅតួទ របស់ព្រះអង្គ សូមព្រះអង្គប្រកបតែនឹងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងងឃ្លាតឡើយ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង