របាំង​ស្បៃ​មុង​១៤​កន្លែង​នៅ​ក្នុង​ភូមិ​សាស្ត្រ​ស្រុក​កំពង់​លែង​ ត្រូវ​កម្លាំង​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​ខេត្ត​កំពង់​ឆ្នាំង​ ធ្វើ​ការ​រុះ​រើ​បំផ្លាញ​ចោល​

  • កំពង់ឆ្នាំង ៖ របាំងស្បៃមុង ចំនួន១៤កន្លែងដែលគេលួចដាក់ស្ទាក់ចាប់ត្រីខុសច្បាប់ នៅក្នុងភូមិសាស្ត្រឃុំស្វាយរំពារ ស្រុកកំពង់លែង ត្រូវបានកម្លាំងជំនាញ​រដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំងធ្វើការរុះរើបំផ្លាញចោល នៅនឹងកន្លែងកនាថ្ងៃទី៧ ខែមិថុនាឆ្នាំ២០២៣។

    លោក ម៉ប់ សាម៉ុន នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដែលបានដឹកនាំកម្លាំងចុះបង្ក្រាបបទល្មើសរបាំងស្បៃមុង នៅក្នុងរដូវបិទនេសាទនេះ បានឲ្យដឹងថា កម្លាំងជំនាញបានល្បាតប្រទះឃើញ និងរុះរើបំផ្លាញចោល មានរបាំងស្បៃមុងចំនួន១៤កន្លែ ប្រវែង២៥០ម៉ែត លូស្បៃមុងចំនួន ១៤មាត់ បង្គោលចំនួន ១៥០ដើម និងចាក់លែងត្រីល្អិតៗ ចំនួន៥០គីឡូក្រាម ទៅក្នុងដែនទឹកធម្មជាតិវិញ ។

    លោក លី ឡា នាយខ័ណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅក្នុងរដូវបិទនេសាទឆ្នាំនេះ ក៏ដូចជារដូវបិទនេសាទនាឆ្នាំកន្លងទៅដែរ ភារៈកិច្ចសំខាន់ដែលខ័ណ្ឌរដ្ឋបាលជលផលត្រូវធ្វើនោះ គឺផ្តោតជាសំខាន់ទៅលើការផ្សព្វផ្សាយជូនប្រជានេសាទ អំពីរដូវបិទនេសាទ ច្បាប់ស្តីពីជលផល រួមនឹងប្រកាសលេខ៤៥៨ របស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ស្តីពីការប្រើប្រាស់ឧបករណ៍នេសាទ ជាលក្ខណៈគ្រួសារ ក្នុងតដូវបិទនេសាទ និងរដូវបើកនេសាទ តាមប្រព័ន្ធផ្សព្វផ្សាយរបស់ខេត្ត និងចុះទៅដល់មូលដ្ឋានភូមិ ឃុំជាក់ស្តែង ដើម្បីផ្សព្វផ្សាយជូនគាត់ រួមនឹងផ្សព្វផ្សាយ នៅតាមទីកន្លែងនេសាទ របស់ប្រជានេសាទផ្ទាល់ផងដែ ។

    លោក លី ឡា បន្តថា នៅក្នុងរដូវបិទនេសាទនេះដែរ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ក៏បានកំណត់យ៉ាងច្បាស់ នូវប្រភេទបទល្មើសសំខាន់ៗ ដែលត្រូវបង្ការ ទប់ស្កាត់ និងបង្ក្រាបរួមមាម៖១,ការនេសាទ ដោយដាក់របាំងកាត់ផ្ជឹតព្រែក ប្រឡាយ ចង្អូរ ពីព្រោះរយះពេលនេះត្រីបានធ្វើចរាចរណ៍ចូលទៅតាមបណ្តា​បឹងព្រែក ដើម្បីពងកូន ។ ២,ការប្រើប្រាស់ឧបករណ៍ស្បៃមុង និងអួនក្រឡាញឹកចាប់កូនត្រីល្អិតៗ ដែលឧបករណ៍នេះ បានបំផ្លាញមច្ឆជាតិយ៉ាងធ្ងន់ធ្ងរដល់ធន់ធានធម្មជាតិ ។ ៣,ការប្រើដាយត្រី ចាប់កូនត្រីម្សៅនៅតាមដងទន្លេ ពីព្រោះក្នុងរយះពេលនេះ កូនត្រីម្ស៉ៅ បានធ្វើចរាចរណ័ចុះពីទន្លេមេគង្គ ឆ្ពោះមកបឹងទន្លេសាប ដើម្បីធំធាត់ ។ នេះគឺជារយះពេលសំខាន់ដែលយើងត្រូវការពារ ជាមួយនឹងបទល្មើសផ្សេងៗទៀត ។

    លោក លី ឡា បានអំពាវនាវដល់ប្រជានេសាទទាំងអស់ត្រូវបញ្ឈប់ការប្រើប្រាស់ឧបករណ៍ ដែលច្បាប់ហាមឃាត់ ទាំងរដូវបិទនេសាទនិងរដូវបើកនេសាទ ហើយចូលរួមថែរក្សាការពារ និងដាំព្រៃលិចទឹកឡើងវិញ សូមកុំប្រើប្រាស់ថ្នាំពុលកសិម ម នៅក្នុងដែននេសាទ ករណីចាំបាច់ សូមយកសំបកថ្នាំពុលកប់ឲ្យបានល្អ ចៀសវាងកុំឲ្យប៉ះពាល់ដល់ធនធានជលផលកុំនេសាទត្រីនៅកន្លែងអភិរក្សជលផល ដែលជាកន្លែងរក្សាទុកត្រីមេពូជ សម្រាប់បន្តពូជទៅឆ្នាំក្រោយៗទៀត ។ ត្រូវចូលរួមជម្រុញការចិញ្ចឹមត្រី ដើម្បីកាត់បន្ថយការចាប់ត្រីពីដែនទឹកធម្មជាតិ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង