ទូកង​របស់វត្តយាយ​​​​​​​​ទេព ក្នុង​​ខេត្តកំព​​​ង់ឆ្នាំង កំពុង​​​​តុប​​​តែង​​​​​​សោភ័ណ​​ភាព​​​​​ត្រៀម​​​សម្រា​​​ប់​​បុណ្យ​​​​​អុំទូក នាពេល​​​​​​ខាង​​មុខ

  • កំពង់ឆ្នាំង៖ ទូកងឈ្មោះ « ទេពធីតាសែនជ័យ បារមីជំទាវទេព » ជាទូកចែវបុរស របស់វត្តទេពធីតារាម ហៅវត្តយាយទេព ស្ថិតនៅក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កំពុងតុបតែង គូរក្បាច់ លាបពណ៌បង្កើនសោភណ្ឌភាព ដើម្បីត្រៀមចូលរួមប្រណាំង ក្នុងពិធីបុណ្យអុំទូកក្នុងខេត្ត នា ពេលខាងមុខនេះ ។ នេះបើតាមការបញ្ជាក់របស់លោក អិន សាវ៉ាន ប្រធានគ​​ណៈ​​​​​​​​​​​​​​​​​​​​​​​កម្មការគ្រប់គ្រងទូកឈ្មោះ « ទេពធីតាសែនជ័យ បារមីជំទាវទេព » ។

    លោក អិន សាវ៉ាន បន្តទៀតថា ក្រោយពីធ្វើការ​កែលំអរនិងតុ​​បតែងរួចរា​​​​​ល់​​​​​នៅពេលខាង​​​មុខនេះ គណៈ​​​កម្មការគ្រប់គ្រងទូក​​នឹងរៀបចំធ្វើពិធី​​ក្រុងពាលី រំកិល​​ចូលទៅ​ក្នុងទន្លេ ដើម្បីហ្វឹក​​​​ហាត់ ។ ទូកឈ្មោះ ទេពធីតា សែនជ័យ បារមីជំទាវទេព ធ្លាប់បានទៅចូលរួមប្រណាំង ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក នៅមុខព្រះបរម្យរាជវាំងចំនួន៤លើករួចមកហើយ និង​​​​​ទទួលបានជ័យ​ជំនៈ ជាបន្តបន្ទាប់ផងដែរ ។

    គួរបញ្ជាក់ថា អភិបាលខេត្ត​​កំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានប្រកាសគ្រោងរៀបចំពិធីប្រណាំងទូក នៅចុងខែតុលាខាង​​មុខនេះ ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ ។ ក្នុងនោះ ក៏មានរៀបចំតែងលម្អ ភ្លើងពណ៌ ភ្លើងបំភ្លឺ តាមដងផ្លូវ ការប្រគុំតន្រ្តី និង តំបន់ត្រជាក់ ជាដើម ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង