កំពង់ឆ្នាំង៖ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម កែវ ពិសី សមាជឹកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង នឹង លោកជំទាវ ឃឹម វណ្ណា
បាននាំយកអំណោយជាទឹកបរិសុទ្ធ ប្រូវីដាចំនួន៥៦កេះ ម៉ាស់ចំនួន៥កេះធំ ផ្តល់ជូនក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ។

នៅក្នុងឳកាសទទួលអំណោយជាទឹកសុទ្ធនិងម៉ាស់ នាពេលនោះលោកវេជ្ជបណ្ឌិត ទុំ សម្បត្តិ ប្រធានមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង បាន
ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និង គោរពជូនពរ ដល់ឯកឧត្តម កែវ ពិសី និង លោកជំទាវ ព្រមទាំង ក្រុមគ្រួសារ ទទួលបាននូវសិរីមង្គលវិបុលសុខគ្រប់ប្រការ និងសមប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ៕
រូបភាព៖ មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង










