ឯក​ឧត្តម ហ៊ុន ម៉ានី ៖ គ្រូប​ង្រៀន គឺជា​ឆ្អឹង​ខ្នងនៃ​គុណភាព​អប់រំ និង​ជាមូលដ្ឋាន​គ្រឹះនៃ​កា​រ​អភិវឌ្ឍធនធាន​​មនុស្ស ​សម្រាប់​ប្រទេស​ជាតិ

  • ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេស ចរណ៍ នៃរដ្ឋសភា នៅថ្ងៃ​ទី០៥ ខែតុលា ឆ្នាំ២០២២ បានបង្ហោះសារ អបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ឆ្នាំ២០២២ ក្រោមប្រធានបទ៖ «គ្រូបង្រៀនយើង អនាគតយើង ប្រទេសជាតិយើង»។
    ឯកឧត្តម បានចា​ត់ទុកថា គ្រូបង្រៀន គឺជាបេះដូងនៃកំណែទម្រ​ង់វិស័យអប់រំ ដើម្បីការ​អភិវឌ្ឍ។ គ្រូបង្រៀន គឺជាឆ្អឹងខ្នង​នៃគុណ​​ភាព​​​​​​​អប់រំ និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍធនធានមនុស្សសម្រាប់ប្រទេសជាតិ។គ្រូបង្រៀន ជាប្រទីបបំភ្លឺលោកប្រកប​​ដោយគតិ​​បណ្ឌិត។
    ឆ្លៀតក្នុងឱកាសអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ឯកឧត្តម ក៏សម្តែងនូវសេចក្តីគោរព និងថ្លែងអំណរគុណចំពោះ​លោកសាស្រ្តា​​ចារ្យ លោកគ្រូអ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់ដែលបានខិតខំប្រឹងប្រែង និងលះបង់ខ្ពស់មិនគិតនឿយហត់ក្នុងការងារអប់រំ ផ្តល់​​ចំណេះដឹងដល់សិស្សានុសិស្សគ្រប់ៗរូប។ ជាអាទិ៍ក្នុងកាលៈទេសៈ ដែលប្រទេសជាតិជួបប្រទះនឹងវិបត្តិជំងឺឆ្លងរាលដាល​កាចសាហាវ កាលពីពេលថ្មីៗកន្លងទៅ លោកគ្រូ អ្នកគ្រូបានព្យាយាមជម្នះឧបសគ្គគ្រប់បែបយ៉ាង ដើម្បីបន្តនិរន្តភាពនៃការងារអប់រំ និងឈាន​មក​ដល់​​ភាពជោគជ័យនៅថ្ងៃនេះ។
    ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ក៏រំលឹក និងបួងសួងដល់ដួងវិញ្ញាក្ខ័ន្ធរបសលោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំទាំងអស់ ដែល​​បាន​​ចែក​ឋាន​​ទៅ សូមបានសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង