កំពង់ឆ្នាំង ៖ លៀសចំនួន៨១បេ ស្មើ៤ ០៥០គីឡូក្រាម ដែលក្រុមឈ្មួញដឹកតាមគោយន្ត២គ្រឿង ត្រូវកម្លាំងចម្រុះស្ទាក់ចាប់បាននៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២នេះ ។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា លៀសជាង៤តោន ក្រោយពីស្ទាក់ចាប់បាន ត្រូវយកទៅលែងភ្លាមៗ ក្នុងដែនទឹកធម្មជាតិវិញ ៕











