កំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ បានរៀបចំបើកកិច្ចប្រជុំពិភាក្សាការងារមួយចំនួន ជាមួយអង្គភាពពាក់ព័ន្ធ និង អាជ្ញាធរក្រុង ស្រុក ក្នុងការរៀបចំប្រឡងសំនៀងជនពិការកម្ពុជា ពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន លើកទី២ សម្រាប់ខេត្តកំពង់ឆ្នាំង ។

លោក ហឹង ចូច អនុប្រធានមន្ទីរព័ត៌មាន បានមានប្រសាសន៍ឱ្យដឹងថា កម្មវិធីប្រឡងសំនៀង ជនពិការកម្ពុជា ពានរង្វាន់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា លើកទី២នេះ ធ្វើឡើងក្រោមពាក្យស្លោក “ អរគុណសន្ដិភាព នាំមកនូវក្ដីសង្ឃឹម ” ។

កម្មវិធីនេះត្រូវបានផ្តួច ផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន ក្នុងគោលបំណងលើកកម្ពស់ តួនាទី និង តម្លៃរបស់ជនពិការក្នុងសង្គម ដើម្បីផ្ដល់ឱ
កាសដល់ពួកគាត់បានបង្ហាញនូវសមត្ថភាពនិងទេព កោសល្យ ធ្វើយ៉ាងណា ឱ្យពួកគាត់ មានឱកាសកាន់តែច្រើន ក្នុងការចូលរួមក្នុងសកម្មភាពសង្គម និង បង្ហាញពីការយកចិត្តទុក់ដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សមត្ថភាពរឹងមាំ និងឯករាជ្យរបស់ជនពិការ ដើម្បីឱ្យពួកគាត់អាចសមាហរណកម្មជាមួយសង្គមលើគ្រប់វិស័យ ។

លោក អនុប្រធានមន្ទីរព័ត៌មានខេត្ត បានឱ្យដឹងទៀតថា កន្លងមកនេះ ក្រុមការងាររបស់មន្ទីរព័ត៌មាន បានចុះធ្វើការផ្សព្វផ្សាយ នៅតាមទីប្រជុំជន តាមបណ្តាលមូលដ្ឋានក្រុង ស្រុក មួយចំនួន និង បានចែកពាក្យដល់បងប្អូនជនពិការ ដើម្បីចូលរួមប្រឡងជ្រើសសំនៀងជនពិការនេះ ។

លោក ខឹម ចាន់នឿន នាយករងរដ្ឋបាល ខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍បញ្ជាក់ថា ដើម្បីឱ្យព័ត៌មានស្តីពីការប្រឡងប្រឡងសំនៀងជនពិការកម្ពុជា
ពានរង្វាន់ សម្តេចតេជោ ហ៊ុន សែនលើកទី២នេះបានផ្សព្វផ្សាយដល់គ្រប់ទិសទី និង ដំណើរការដោយរលូន នៃភូមិសាស្រ្តខេត្តកំពង់ឆ្នាំងនោះ អាជ្ញាធរមូលដ្ឋាន និង មន្ទីរពាក់ព័ន្ធទាំងអស់ត្រូវសហការឱ្យបានជិតស្និតជាមួយមន្ទីរព័ត៌មានខេត្ត ដើម្បីធ្វើការផ្សព្វឱ្យដល់មូលដ្ឋាន ពិសេសដល់ជនពិការដែលមានសមត្ថភាពនិងទេពកោសល្យមានឱកាសបានចូលរួមប្រឡងគ្រប់ៗគ្នា ។

លោក ខឹម ចាន់នឿន បានបន្តថា រដ្ឋបាលខេត្ត នឹងសហការរៀបចំ គាំទ្រនៃដំណើរការប្រឡងសំនៀងជនពិការកម្ពុជា ពានរង្វាន់សម្តេចតេជោ ហ៊ុន
សែន លើកទី២ ស្របតាមខ្លឹមសា និង សេចក្តីណែនាំ របស់ក្រសួងព័ត៌មាន ធ្វើយ៉ាងណាងឱ្យដំណើរការប្រឡងនេះ បានដំណើរការទៅដោយរលូននឹងរកឃើញអ្នកមានសមត្ថភាព ទេពកោសល្យពិតប្រាកដ ទាំងនៅថ្នាក់ខេត្ត និង ថ្នាក់ជាតិ ៕











