ក្រុម​អ្នក​សារ​ព័ត៌​មាន​ជាង​៣០​អង្គ​ភាព​ នៅ​ខេត្ត​កំ​ពង់​ឆ្នាំង​ រៀប​ចំ​ពិ​ធី​អប​អ​រ​សា​ទ​រ ទិ​វា​សេ​រី​ភាព​សារ​ព័ត៌​មាន​ពិភព​លោក​

  • កំពង់ឆ្នាំង ៖ ក្រុមអ្នកសារព័ត៌មានជាង៣០អង្គភាពក្នុងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ បានសហការគ្នាប្រារព្ធពិធីអបអរសាទរទិវាសេរីភាពសារ ព័ត៌មានពិភពលោក ៣ឧសភា ដែលប្រព្រឹត្តទៅ ក្រោមអធិបតីភាពលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង, ឯកឧត្តមសាន់ យូ អភិបាលរងខេត្ត និង លោក ហឹង ចូច អនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ។

    លោក ហឹង ចូច អនុប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ឆ្នាំ២០២២នេះ ជាខួបលើកទី២៩ នៃទិវាសេរីភាពសារព័ត៌មានពិភពលោក ហើយនៅឆ្នាំនេះ អ្នកសារព័ត៌មាននៅក្នុងខេត្តកំពង់ឆ្នាំង បានរួមគ្នា រៀបចំធ្វើទិវានេះឡើង ដើម្បីបង្ហាញឱ្យឃើញអំពីការលើកកម្ពស់ការយល់ដឹង ជាសាធារណៈអំពីតួនាទីសំខាន់របស់អ្នកសារព័ត៌មាននៅក្នុងសង្គម និងក្នុងការស្រឡាញ់ព័ត៌មានជាប្រយោជន៍សាធារណៈ ក៏ដូច​ជា​ការស្វែងយល់ពីអ្វីដែលអាចធ្វើបានក្នុងការផលិត ការចែកចាយ និងការទទួលខ្លឹមសារពិតជូនសារធារណៈជន ។

    លោក អនុប្រធានមន្ទីរបានអំពាវនាវឱុ្យអ្នកសារព័ត៌នៅក្នុងខេត្តបន្តរួបរួមសាមគ្គីគ្នា រៀបចំទិវាសេរីភាពសារព័ត៌មានពិភពលោក ឱ្យបានជារៀងរាល់ឆ្នាំ ដើម្បីផ្តល់ឱកាស ដល់អ្នកសារព័ត៌មានទាំងអស់បានជួបជុំគ្នា ពិភាក្សាគ្នា អភិវឌ្ឍន៍ជំនាញរបស់ខ្លួនឱ្យកាន់តែមានភាពល្អប្រសើរឡើង ។

    មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម សាន់ យូ អភិបាលរងខេត្តតំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានសំដែងនូវអំណគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនអ្នកសារព័តមាននៅក្នុងខេត្តកំពង់ឆ្នាំង ទាំងអស់ដែលកន្លងមកនេះបានធ្វើការផ្សព្វផ្សាយព័ត៌មានពិតពីខេត្តកំពង់ឆ្នាំង ជូនដល់ប្រជាពលរដ្ឋនិងថ្នាក់ដឹកនាំបានដឹងនិងយល់ច្បាស់អំពីសកម្មភាពរបស់ថ្នាក់ដឹកនាំខេត្ត និង ពីកិច្ចអភិវឌ្ឍន៍របស់ខេត្ត ទទួលបានការគាំទ្រប្រកដោយភាពជឿជាក់ ។

    លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង បានមានប្រសាសន៍ថា នៅក្នុងសង្គមប្រជាធិបតេយ្យសារព័ត៌មានត្រូវបានគេចាត់ទុកជាអំណាចទី៤ ដែលបានចូលរួមចំណែកយ៉ាងខ្លាំងសម្រាប់ពង្រឹងប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងពង្រឹងយុត្តិធម៌សង្គមផងដែរ។ ដើម្បីឱ្យប្រព័ន្ធផ្សព្វផ្សាយប្រកបដោយសក្តានុពលក្នុងការគាំទ្រសន្តិភាព និងប្រជាធិបតេយ្យ គឺទាមទារឱ្យអ្នកសារព័ត៌មានខិតខំប្រឹងប្រែង​អភិវឌ្ឍន៍សមត្ថភាព និងមានភាពស្មោះត្រង់ក្នុងវិជ្ជាជីវៈ និងហ៊ាននិយាយនូវព័ត៌មានពិត។ការរិះគន់ក្នុងន័យស្ថាបនា និងហ៊ានទទួលយកការពិតដើម្បីឲ្យព័ត៌មានរបស់ខ្លួនក្លាយជាព័ត៌មានពិតហើយធ្វើការឆ្លុះបញ្ចាំងឲ្យឃើញគ្រប់តថភាពសង្គម ដើម្បីចូលរួមចំណែកកសាងសង្គមមួយឲ្យមានភាពយុត្តិធម៌ សុខសន្តិភាព និងមានការអភិវឌ្ឍដែលជាបំណងប្រាថ្នារបស់មនុស្សជាតិនៅទូទាំងសកលលោក ។

    ដើម្បីចូលរួមអបអរសារទរទិវាសារព័ត៌មានលើកទី២៩នេះ ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បាននាំយកនូវថវិកាចំនួនជាង៤លានរៀលរបស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ចូលរូមឧបត្ថម្ភកម្មវិធី ជាមួយនេះលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង បានឧបត្ថម្ភថវិកា១លានរៀល និង លោក ហឹង ចូច អនុប្រធានមន្ទីរព័ត៌មានបានឧបត្ថម្ភថវិកា៥០ម៉ឺនរៀលផងដែរ ។

    នៅក្នុងឱកាសនោះ គ្រួសារអ្នកសារព័ត៌មានដែលជួបការលំបាកចំនួន៤គ្រួសារ បានឧត្ថម្ភថវិកា ក្នុង១គ្រួសារ១៥ម៉ឺនរៀល អង្ករ ទឹកត្រី១យួរ និងទឹកស៊ីអ៊ីវ១យួរផងដែរ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង