លោក​ឧកញ៉ា អ៊ឹង ប៊ុន​ហូវ ឧបត្ថម្ភម៉ា​ស៊ីនលាង​ឈាម​ ២គ្រឿង​និងម៉ាស៊ីន​អេកូមួយគ្រឿង​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់​ឆ្នាំង

  • កំពង់ឆ្នាំង៖ លោកឧកញ៉ា អុឹង ប៊ុន​ហូវ បានឧបត្ថម្ភម៉ាស៊ីនលាងឈាម ចំនួន២គ្រឿងនិងម៉ាស៊ីនអេកូ១គ្រឿងទៀត ដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការព្យាបាលជំងឺជូនប្រជាពលរដ្ឋ ។នៅថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២២នេះ លោកឧកញ៉ា រួមជាមួយក្រុមការងារបច្ចេកទេស បានអញ្ជើញចុះសិក្សា ពិនិត្យមើលទីតាំង សម្រាប់តំឡើងម៉ាស៊ីនលាងឈាមនេះ ដោយផ្ទាល់ នៅក្នុងមន្ទីរបង្អែកខេត្តកំពង់ឆ្នាំង ផងដែរ ។

    លោកវេជ្ជបណ្ឌិត ទុំសម្បត្តិ ប្រធានមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា កន្លងមកលោកឧកញ៉ា និង លោកជំទាវ បានជួយកសាងអគារសង្គ្រោះបន្ទាន់ អគារសម្ភព និង បានឧបត្ថម្ភសម្ភារៈបច្ចេកទេសជាច្រើនទៀត ដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។

    លោកវេជ្ជបណ្ឌិត ទុំ សម្បត្តិ បានបញ្ជាក់ថា នៅក្នុងរយះពេលដ៏ខ្លីខាងមុខនេះ មន្ទីរពេទ្យខេត្តកំពង់ឆ្នាំងនឹងមានលទ្ធភាពលាងឈាមជូនប្រជាពលរដ្ឋ ដែលអ្នកជំងឺអាចនឹងកាត់បន្ថយពេលវេលា និងសោហ៊ុយធ្វើដំណើរ ទៅរកសេវាលាងឈាម នៅក្រៅខេត្ត ។

    ក្នុងនាមថ្នាក់ដឹកនាំ នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង លោកវេជ្ជបណ្ឌិតទុំ សម្បត្តិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកឧកញ៉ាអុឹង ប៊ុនហូវបនិង លោកជំទាវ ដែលតែងតែជួយជ្រោមជ្រែងចូលរួមកសាង និង ឧបត្ថម្ភ ទាំងហេដ្ឋារចនាសម្ព័ន្ធនិង សម្ភារៈបច្ចេកទេសដល់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង