ឯកឧត្តម​ ហេង​ រតនា​ ៖ ស៊ី​ម៉ាក់​មាន​តួនាទី​យ៉ាង​សំ​ខាន់​ក្នុង​​​​បេស​ក​​កម្ម​​​បោស​សម្អាត​មីន​និង​យុទ្ធ​ភណ្ឌ​ មិន​ទាន់​ផ្ទុះ​ ដើម្បី​សង្រ្គោះ​ជីវិត​ប្រជា​ពល​រដ្ឋ​និង​ការ​​អភិវឌ្ឍន៍​ នៅ​ក្នុង​ប្រទេស​កម្ពុជា​

  • កំពង់ឆ្នាំង ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានថ្លែងថាស៊ីម៉ាក់មានតួនាទីយ៉ាងសំខាន់ ក្នុងបេសកកម្មបោសសម្អាតមីន និង យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីសង្រ្គោះជីវិតនិងការអភិវឌ្ឍន៍ នៅក្នុងប្រទេសកម្ពុជា ។

    ឯកឧត្តម ហេង រតនា បានមានប្រសាសន៍បែបនេះនៅក្នុងឳកាសដែលឯកឧត្តម អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបច្ចេកទេសកម្ទេចគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ កម្រិត៣ ជំនាន់ទី៣ នៅវិទ្យាស្ថានបច្ចេកទេស សកម្មភាពមីន ដែលមានទីតាំងស្ថិតក្នុងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ។

    ឯកឧត្តមបានមានប្រសាសន៍បន្តថា វគ្គហ្វឹកហ្វឺននេះពិតជាមានសារៈសំខាន់បំផុត ដល់សិក្ខាកាមទាំងអស់ ដែលបានសិក្សានូវបទពិសោធន៍ បច្ចេកទេសថ្មីៗ ក្នុងការបោសសម្អាតមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះប្រកបដោយសុវត្តិភាពខ្ពស់ ក្នុងការបំពេញការងារជាក់ស្តែងរបស់ខ្លួន នៅចំការមីន ។

     

    ឯកឧត្តម ហេង រតនា បានមានប្រសាសន៍បញ្ជាក់ទៀតថា សម្តេចតេជោ ហ៊ុន សែន តែងតែចាត់ទុកការងារបោសសម្អាតមីន ជាការងារស្នូលនិងអទិភាព ក្នុងបុព្វហេតុសង្គ្រោះ ស្តារ កសាង និង អភិវឌ្ឍន៍ប្រទេសជាតិ ។

    ឯកឧត្តម ម៉ុង សុគន្ធារ័ត្ន ប្រធានវិទ្យាស្ថានបច្ចេកទេស សកម្មភាពកំចាត់មីន បានឲ្យដឹងថា វគ្គហ្វឹកហ្វឺននេះ ចាប់ផ្តើមដំណើរការកាលពីថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ និង មានសិក្ខាកាមចូលរួមសរុបចំនួន២៥នាក់ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង