ចូល​ឆ្នាំ៣​ថ្ងៃ ខេត្តកំ​ពង់ឆ្នាំង ​មា​ន​ភ្ញៀវ​ទេស​ចរណ៍មក​លេង​កម្សាន្ត​ជាង​​៣៦​ម៉ឺន​​នាក់

  • កំពង់ឆ្នាំង ៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ ពោលគឺនៅពីថ្ងៃទី១៤ ១៥ និង១៦ ខែមេសា ឆ្នាំ២០២២ មានប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ បានមកចូលរួម លេងកម្សាន្តក្នុងខេត្តកំពង់ឆ្នាំង ប្រមាណជាង៣៦ម៉ឺននាក់ ។ នេះបើតាមការបញ្ជាក់របស់លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២។លោក សេង សាលី បានបន្តថា ក្នុងរយៈពេល៣ថ្ងៃ កន្លងមកនេះ បងប្អូនប្រជាពលរដ្ឋ បានដេីរលេងកម្សាន្តនិងលេងល្បែងប្រជាប្រិយ ប្រកបដោយភាពសប្បាយរីករាយក្រោមការរៀបចំដោយយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ។ ជាពិសេស ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់មានភាពល្អប្រសើរដោយមិនមានបញ្ហាអ្វីកើតឡើងគួរអោយកត់សម្គាល់អ្វីឡើយ ។ គួរបញ្ជាក់ថា សម្រាប់ឆ្នាំនេះការរៀបចំសង្រ្កាន្តក្នុងខេត្តកំពង់ឆ្នាំង ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះ ធ្វើឡើងរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ១៥ និង១៦ ខែមេសា ឆ្នាំ២០២២។ កម្មវិធីសង្រ្កាន្តអបអរឆ្នាំថ្មីក្នុងខេត្តកំពង់ឆ្នាំងឆ្នាំនេះ មានរៀបចំកម្មវិធីកម្សាន្តសប្បាយជាច្រើន រួមមាន ការលេងល្បែងប្រជាប្រិយប្រពៃណីជាតិផ្សេងទៀតការតាំងបង្ហាញគំនូរសិល្បៈ ការប្រគំតន្ត្រី និង រាំកម្សាន្តជាដើម ៕អត្ថបទ៖ សុគន្ធារី

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង