មណ្ឌល​ព្យាបាល​ជំងឺកូវីដ-១៩ នៅរាជធានី​ភ្នំពេញ ចាប់ផ្តើម​បុកគ្រឹះ​សាងសង់​លើផ្ទៃដី​ទំហំ​ ​៧ហិក​តាក្នុងខណ្ឌព្រែក​ព្នៅ

  • មណ្ឌលព្យាបាលជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ បានចាប់ផ្តើមបុកគ្រឹះសាងសង់ លើផ្ទៃដីទំហំ៧ហិកតា ស្ថិតនៅក្នុងភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២២ ។

    មន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថាមណ្ឌលព្យាបាលជំងឺកូវីដ-១៩នេះ មានឈ្មោះ មណ្ឌលព្យាបាលជំងឺកូវីដ-១៩ តេជោសន្តិភាព រាជធានីភ្នំពេញ ដោយត្រូវសាងសង់ចំនួន១១អាគារ ឲ្យបានរួចរាល់ក្នុងរយះពេលមួយឆ្នាំ ដើម្បីបំពេញតំរូវការចាំបាច់ក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩ ។

    មន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ បានបន្តថា ការចាប់ផ្តើមដំណើរការសាងសង់មណ្ឌលព្យាបាលជំងឺកូវីដ-១៩នាពេលនេះ គឺបានបង្ហាញឲ្យឃើញពីការគិតគូរបស់អាជ្ញាធររាជធានីភ្នំពេញតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង