អគារ​និងស​មិទ្ធផលនា​នាក្នុ​ងវិទ្យាស្ថានគរុកោសល្យរាជធា​នី​ភ្នំពេញ ត្រូវបាន​ស​ម្ពោធដាក់ឱ្យ​ប្រើប្រាស់​ជាផ្លូ​វការ

  • អគារ និងសមិទ្ធផលនានាជាជំនួយហិរញ្ញប្បទានឥតសំណងរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុនតាមរយៈទីភ្នាក់ងារ JICA នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានដាក់សម្ពោធអោយប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់  ​ឯក​ឧត្តម​អគ្គបណ្ឌិត​សភាចារ្យ​ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ​និង ឯក​ឧត្តម មីកាមី​ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជ​ទូត​​ជប៉ុន​ប្រចាំព្រះរាជាណាចក្រ​កម្ពុ​ជា​​។​នៅក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់អគារ និងសមិទ្ធផលនានានោះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា សមិទ្ធផលទាំងនេះ បានស្តែងឱ្យឃើញពីទស្សនវិស័យនៃការ បោះជំហានទៅមុខ មួយដំណាក់កាលទៀត របស់កំណែទម្រង់វិស័យអប់រំ នៅក្នុងអាណត្តិនីតិកាលទី ៦ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសកំណែទម្រង់ប្រព័ន្ធបណ្តុះបណ្តាលគ្រូបង្រៀន។ជំនួសមុខឱ្យរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំនៃក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលប្រទេសជប៉ុននិងប្រជាជនជប៉ុន ដែលបានផ្តល់ ជំនួយហិរញ្ញប្បទានឥតសំណង ជាបន្តបន្ទាប់ ដល់កម្ពុជា និងប្រកបដោយសារៈប្រយោជន៍បំផុតក្នុងការអភិវឌ្ឍវិស័យអប់រំ និង ចូលរួមចំណែកយ៉ាងធំធេងក្នុងកំណែទម្រង់វិស័យអប់រំនៅកម្ពុជា។

    ជាមួយគ្នានោះដែរ ឯកឧត្តម មីកាមី ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក៏បានបង្ហាញសេចក្តីសោមនស្សរីករាយ នឹងរំពឹងជឿជាក់ថា អគារថ្មីនឹងផ្តល់ឲ្យសាស្ត្រាចារ្យ និងគរុនិសិ្សត នូវ ឱកាសដ៏ល្អក្នុងការសិក្សា និងបង្រៀនជាមួយបរិយាកាសប្រកបដោយផាសុកភាព និងនិរន្តរភាព ដែលមានបំពាក់ដោយសម្ភារៈបរិក្ខារសមស្រប។

    គួរបញ្ជាក់ថា វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ត្រូវបានបង្កើតឡើងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ដែលដើមឡើយជាអតីតមជ្ឈមណ្ឌលគរុកោសល្យភូមិភាគរាជធានីភ្នំពេញ និងសាលាគរុកោសល្យ និងវិក្រឹតការរាជធានីភ្នំពេញ។ ភារកិច្ចស្នូលរបស់វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ គឺរ៉ាប់រងបណ្ដុះបណ្ដាលគ្រូបង្រៀនថ្នាក់បរិញ្ញាបត្រអប់រំ និងធ្វើវិក្រឹតការគ្រូបង្រៀនសម្រាប់កម្រិតបឋមសិក្សា និងកម្រិតមូលដ្ឋានបង្រៀននៅអនុវិទ្យាល័យ។ កាលពីពេលថ្មីៗនេះ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក៏បានទទួលការដំឡើងឱ្យមានឋានៈស្មើ នឹងអគ្គនាយកដា្ឋនផងដែរ។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង