កំពង់ឆ្នាំង ៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ កម្លាំងជំនាញការិយាលយ័ប្រគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលកំពង់លែង ចុះបង្ក្រាបករណីរក្សាទុក ជួញដូរ និង ប្រើប្រាស់សារធាតុញៀនខុសច្បាប់ នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងដោយឃាត់ខ្លួនជនសង្ស័យចំនួន២នាក់និងវត្ថុតាងថ្នាំញៀនមួយចំនួន ។
លោកហ៊ុល វាសនា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលត្រូវឃាត់ខ្លួន ១/ឈ្មោះហេង.ប៊ុនលី ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើចំការ រស់នៅភូមិផ្លូវទូក ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ២/ឈ្មោះ ឆៃ ចន្នី ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិធ្លក ឃុំច្រណូក ស្រុកកំពង់លែង ។
លោកហ៊ុល វាសនា បានឲ្យដឹងទៀតថាក្នុងពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ច ដកហូតវត្ថុតាងថ្នាំងញៀនចំនួន១៤កញ្ចប់,ទូរសព្ទ័ ០១គ្រឿង,ទូកម៉ាស៊ីន ០១គ្រឿង,សម្ភារៈវេចខ្ចប់ និង ឧបករណ៍ជក់ថ្នាំញៀនមួយចំនួនផងដែរ ៕