កំពង់ឆ្នាំង ៖ កិច្ចប្រជុំប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២ របស់មន្ទីរព័ត៌មានត្រូវបានធ្វើឡើង នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម ម៉ម ឈឿម ទីប្រឹក្សាក្រសួងព័ត៌មាន និង ជាប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង និង មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ ថ្នាក់ដឹកនាំការិ
យាល័យ និង មន្រ្តីរាជការនៃមន្ទីរព័ត៌មានផងដែរ ។

នៅក្នុងឱកាសនោះ លោកអនុប្រធានមន្ទីរព័ត៌មានខេត្តដែលទទួលបន្ទុកតាមការិ យាល័យនីមួយៗ បានមានប្រសាសន៍លើកទ្បើង អំពីលទ្ធផលសកម្មភាពកាងារនៅឆ្នាំ២០២១ ដែលមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានយកចិត្តទុកដាក់បំពេញបេសកកម្មការងាររបស់ខ្លួន ដោយបានយកអស់ទាំងកម្លាំងកាយកម្លាំងចិត្តដើម្បី ធ្វើឱ្យវិស័យព័ត៌មាន នៅខេត្តកំពង់ឆ្នាំងមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់។ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩ មន្ទីរព័ត៌មាន បានចូលរួមយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយព័ត៌មានពិតជូនប្រជាពលរដ្ឋដើម្បីបង្កើនការប្រុងប្រយ័ត្ន ដោយបានពង្រឹងគុណភាព នៃប្រព័ន្ធផ្សព្វផ្សាយ ទាំងខ្លឹមសារ និង បច្ចេកទេស កំណែទម្រង់ការគ្រប់គ្រងរដ្ឋបាល ពង្រឹងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និង ឯកជនប្រកបដោយគុណភាពនិងតម្លាភាព។

នៅក្នុងបេសកកម្ម នៃយុគសម័យថ្មីឌីជីថលនេះមន្ទីរព័ត៌មាន បាន បំពេញភារកិច្ចកាន់តែមមាញឹកក្នុងការផ្តល់ព័ត៌មាន ចែករំលែកចំណេះដឹង បទពិសោធន៍ របកគំហើញថ្មីៗ នវានុវត្តន៍ បច្ចេកវិទ្យាបង្កើននូវសក្តានុពលនិងធានាបាននូវការអនុវត្ត តាមតួនាទី។ ជាមួយនេះមន្ត្រីជំនាញបាន បំពេញនូវការងារស្នូលរបស់ខ្លួន គឺចុះយកព័ត៌មាន ផ្តល់ព័ត៌មានផ្សព្វផ្សាយព័ត៌មាន បន្សាបនូវរាល់ព័ត៌មានក្លែងក្លាយ ដោយប្រកាន់ភ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈនិងច្បាប់ស្តី ពីរបបសារព័តមាន ។ ព្រមទាំងបានលើកឡើងពីបញ្ហាប្រឈមនានាដែលទាមទារឲ្យមន្ត្រីជំនាញបង្កើនការយកចិត្តទុកដាក់ និង អភិវឌ្ឍន៍ជំនាញបច្ចេកទេសរបស់ខ្លួនឲ្យកាន់តែប្រសើរឡើង ។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ម៉ម ឈឿម ទីប្រឹក្សាក្រសួងព័ត៌មាននិងជាប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានសំដែងនូវការកោតសរសើរចំពោះមន្ត្រីរាជការនៃមន្ទីរព័ត៌មាននៅគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់បំពេញ បាននូវតួនាទីភារកិច្ចរបស់ខ្លួនប្រកប ដោយការទទួលខុសត្រូវខ្ពស់ ធ្វើអោយវិស័យព័ត៌មាននៅខេត្តកំពង់ឆ្នាំង មានភាពរីកចម្រើន បានវិឌ្ឍន៍ខ្លួនតាមជំនាញ នីមួយៗ ថែមមួយកម្រឹតទៀត ទាំងគុណភាព និង បច្ចេកទេស ដោយពង្រឹង និងពង្រីក បាននូវវិសាលភាព នៃការផ្សព្វផ្សាយជាក់ស្តែង តាម ការិយាល័យនីមួយៗ បានផ្តល់នូវចំណេះដឹង និងបានផ្តល់នូវព័ត៌មានពិតជូនពលរដ្ឋស្របតាមទិសស្លោករបស់ក្រសួងព័ត៌មាន «ប្លែក លឿន ទុកចិត្តបាន ទីណា ពេលណាក៏បាន » ។

ឯកឧត្តមប្រធានមន្ទីរបានបញ្ជាក់ទៀតថា នៅឆ្នាំ២០២២ និង ឆ្នាំ២០២៣ មានព្រឹត្តិការណ៍ធំៗជាច្រើន ដូចជាការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ និង ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដែលមន្ទីរព័តមានរឹតតែមានសារៈសំខាន់បំផុត ក្នុងការផ្សាព្វផ្សាយពត៌មានពិត ដូចនេះន្ត្រីជំនាញទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់បន្តទៀត លើវិស័យព័តមាន នៅក្នុងខេត្តកំពង់ឆ្នាំងទាំងបច្ចេកទេស ខ្លឹមសារ ធ្វើយ៉ាងណាអោយ វិស័យព័ត៌ខេត្តកំពង់ឆ្នាំង កាន់តែមានភាពប្រសើរឡើងជាបន្តបន្ទាប់ គោរពបាននូវវិជ្ជាជីវៈសារព័ត៌មាន និង ចូលរួមលុបបំបាត់រាល់ព័ត៌មានក្លែងក្លាយ ទទួលបានគាំទ្រពីប្រជាពលរដ្ឋ ៕











