កំពង់ឆ្នាំង៖ ប្រឡាយរងអូរដូនពៅ មានទីតាំងស្ថិតនៅក្នុងឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
ប្រឡាយរងអូរដូនពៅ មានតួនាទីស្ទាក់ទឹកស្ទឹងអូរជៀប ដែលជាប្រភពហូរជាប់ទាំងប្រាំងនិងវស្សា ឲ្យហូរចូលតាមប្រឡាយរងនេះ មកស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលកសិកម្ម ដំណាំស្រូវវស្សាចំនួន ៦៧០ហិកតា ដំណាំស្រូវប្រាំងចំនួន ១៥៨ហិកតា និងដំណាំរួមផ្សំផ្សេងៗ របស់ប្រជាពលរដ្ឋ ចំនួន០៥ភូមិ ក្នុងឃុំជ្រៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ៕











